សៀមរាបៈ ករណីបង្កការភ្ញាក់ផ្អើលដល់ប្រជាពល ក្រោយប្រទះឃើញសាកសពបុរសម្នាក់ ធ្វើអត្តឃាតចងកសម្លាប់ខ្លួន កាលពីវេលាម៉ោង ១០ និង៤៥ នាទីព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ ២០១៨ នៅវាលស្រែចម្ងាយ៨គីឡូម៉ែត្រខាងលិច ភូមិតាទ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។
សាកសពជនរងគ្រោះ ឈ្មោះ ឈឿង ម៉ៅ ភេទ ប្រុសអាយុ ៣៩ឆ្នាំ នៅភូមិតាទ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។
សមត្ថកិច្ច បានឲ្យដឹងថា កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង ៥ និង៣០នាទីល្ងាច ប្រពន្ធគាត់ បានឌុបម៉ូតូប្តីទៅស្រោចទឹក នៅភូមិដូនរាជ ដល់ពាក់កណ្តាលផ្លូវប្តី គាត់លោកចុះពីលើម៉ូតូរត់កាត់វាលស្រែ ពេលនោះប្រពន្ធ និងប្រជាពលរដ្ឋ បានជួយតាមរកតែរក តែរកមិនឃើញ លុះព្រឹកម៉ោង៨ និង៣០នាទី ទើបប្រទះឃើញសាកសបុរសខាងលើ ចងកសម្លាប់ខ្លួន នៅលើដើមកកោះ ស្ថិតនៅទីតាំងកើតហេតុខាងលើ។
តាមការបំភ្លឺពីប្រពន្ធកូនជនរងគ្រោះ បានបញ្ជាក់ថា បុរសខាងលើ ជាមនុស្សវិកលចរឹក ដោយសារបរិភោគស្រាសជាប្រចាំ ហើយបើតាមការពិនិត្យរបស់នគរបាលជំនាញ ឃើញថា ពុំមានស្លាកពាក់ព័ន្ធនិងបទល្មើសព្រហ្មទណ្ឌឡើយ។
បច្ចុប្បន្នសពបុរសខាងលើ ត្រូវបានសមត្ថកិច្ច ប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់