ព័ត៌មានកីឡា

ព្រះខ័នរាជស្វាយរៀង នាំចូលខ្សែប្រយុទ្ធថ្មីមកពីអាមេរិកកណ្តាល

ក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង បានធ្វើការចុះកិច្ចសន្យាជាមួយសមាជិកថ្មីគឺកីឡាករ Trevin Caesar ដែលមកពីប្រទេស ទ្រីនីដាដ និងតូបាហ្គូ នៅតំបន់អាមេរិកកណ្តាល ដើម្បីជួយក្លិបនារដូវកាលថ្មីនេះ។

កីឡាករកម្ពស់ ១.៧០ ម៉ែត្ររូបនេះ លេងតួនាទីជាខ្សែប្រយុទ្ធ ធ្លាប់លេងឲ្យក្លិប Ma Pau, Caledonia AIA និង North East Stars។ នៅឆ្នាំ ២០១៤ Trevin Caesar បានចុះហត្ថលេខាលើកិច្ចសន្យារយ:ពេលមួយឆ្នាំជាមួយ San Antonio Scorpions។ បន្ទាប់ពីចំណាយពេលរដូវកាលជាមួយនឹងក្រុមបាល់ទាត់ United Soccer League Austin Aztex នៅឆ្នាំ ២០១៥ Trevin Caesar បានផ្ទេរទៅកាន់ USL’s Orange County Blues នៅឆ្នាំ ២០១៦ ។ នៅរដូវកាលឆ្នាំ ២០១៧ គាត់បានចូលរូមជាមួយ Sacramento Republic ។

គួបញ្ជាក់ថា ខ្សែប្រយុទ្ធវ័យ ២៨ ឆ្នាំរូបនេះ ធ្លាប់លេងឲ្យក្រុមជម្រើសជាតិ ទ្រីនីដាដ និងតូបាហ្គូ តាំងពីឆ្នាំ ២០១៣ មកម្លេះនឹងបានបង្ហាញខ្លួន ១៤ លើក ទាត់បាល់បញ្ចូលទី ៣ គ្រាប់ផងដែរ៕

មតិយោបល់