ស្វាយរៀងៈ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានក្មេងអាយុ៣ឆ្នាំម្នាក់ បានរអិលជើងធ្លាក់ចូលស្រះទឹក បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៦និង២០នាទី ល្ងាចថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨ នៅចំណុចភូមិទួលអង្គប់ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
ក្មេងរងគ្រោះខាងលើនេះ មានឈ្មោះ ហ៊ី លីហុង អាយុ៣ឆ្នាំ មានឪពុកឈ្មោះ ហ៊ី ចាន់ថា អាយុ៣៦ឆ្នាំ និងម្តាយឈ្មោះ ព្រំ ស៊ីនួន អាយុ ២៩ ឆ្នាំ។
ចំណែកមូលហេតុកើតឡើងដោយសារតែ ក្មេងរងគ្រោះដើរទៅលេងវាលស្រែខាងក្រោយផ្ទះ ទើបរអិលជើងធ្លាក់ចូលក្នុងស្រះទឹក ខាងក្រោយផ្ទះបណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័មតែម្តង។
ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើការពិនិត្យសពក្មេងរងគ្រោះរួចធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់