ព័ត៌មានជាតិ

គុំចុះ គុំឡើង! វាយបំផ្លាញបំផ្លាញទ្រព្យសម្បត្តិគេមិនអស់ចិត្ត វាយគោគេងាប់ទៀត ទីបំផុតជាប់ទោស!

ត្បូងឃ្មុំៈ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលមេមង នៃអធិការដ្ឋាននគរបាលស្រុកមេមត់ បានទទួលពាក្យបណ្តឹងពីឈ្មោះ ចន ជឿន ភេទប្រុស អាយុ៣៨ឆ្នាំ ដែលបានប្តឹងទៅលើឈ្មោះ សាន ស៊ង ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិសង្កែថ្មី ឃុំមេមង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ជាមួយគ្នា ពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់ខ្លួន ដោយប្រើនូវព្រនង់ឈើវាយទៅលើគោឈ្មោល១ ក្បាលបណ្តាលឲ្យងាប់នៅនឹងកន្លែង នៅវេលាម៉ោង៩ ថ្ងៃទី ២ ខែមីនា ឆ្នាំ២០១៨ ហើយសមត្ថកិច្ចបានស្រាវជ្រាវរកឃើញមុខសញ្ញាសង្ស័យ ឃាត់ខ្លួនបាននៅវេលាម៉ោង១៦ និង៣០ នាទី ដែលកំពុងដេកលើអង្រឹងក្រោមផ្ទះ នៅចំណុចភូមិ-ឃុំកើតហេតុខាងលើ។

ជនសង្ស័យឈ្មោះ សាន ស៊ង ភេទប្រុស បានសារភាពថា ដោយមានការខឹងគុំគួនទៅនឹងក្រុមគ្រួសារមួយនេះយូរហើយ រហូតមកថ្ងៃកើតហេតុក៏បានឃើញឈ្មោះ ចន ជឿន ដើរកាត់មុខផ្ទះក៏ផ្ទុះនឹងកំហឹងនៃគំនុំចាស់ឡើងមក ។ ហើយក៏បានទាញប្រនង់ឈើបួនជ្រុងប្រវែង ០,៤៥ ម៉ែត្រ បម្រុងវាយទៅលើឈ្មោះ ចន ជឿន តែដោយមិនហ៊ានក៏តម្រង់ទៅវាយកូនគោនោះចំក្បាលប្រកាច់ងាប់ភ្លាមនៅនឹងកន្លែងតែម្តង រួចក៏ដើរត្រឡប់ទៅផ្ទះវិញ ៕

មតិយោបល់