ព័ត៌មានជាតិ

រថយន្តដឹកកៅស៊ូអ៊ុតផ្លូវជាតិលេខ១១ ក្រុមហ៊ុនចិន បើកលឿនបែកកង់រេចង្កូតបុកម៉ូតូ និងផ្ទះពលរដ្ឋ បណ្ដាលមនុស្សរងរបួសធ្ងន់ស្រាល

ត្បូងឃ្មុំ: កាលពី ១១និង៤០នាទី ថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ១១ ចំណុចផ្លូវបែកភូមិពិលជុំ ឃុំអំពិលតាពក ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ រងរបួសធ្ងន់ស្រាល ៤នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍។

រថយន្តបែនម៉ាក ដេវូ ពណ៌លឿង គ្មានផ្លាកលេខបើកបរដោយឈ្មោះ សុខ ខែម ភេទប្រុស អាយុ ២៩ឆ្នាំ ជាតិខ្មែរទីលំនៅភូមិពងទឹក ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដឹកកៅស៊ូអ៊ុតផ្លូវជាតិលេខ១១ ក្រុម ហ៊ុនចិន ប្រើប្រាស់ល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើបាន បែកកង់មុខខាងស្តាំរេចង្កូតមកឆ្វេងបុកម៉ូតូម៉ាក វ៉េវ ពណ៌បៃតង ពាក់ផ្លាកលេខ ភ្នំពេញ 1HP-3563 បើកបរដោយឈ្មោះ វ៉េន ថារី ភេទស្រី អាយុ ២៨ឆ្នាំ ជាតិខ្មែរនៅភូមិឃុំកើតហេតុ (របួសធ្ងន់) ហើយជ្រុលទៅបុករោងលក់សាច់គោខាងលិចផ្លូវមាន ទំហំ៥×៤ម៉ែត្រ អូសមកបុករោងសំ យាបផ្ទះមានទំហំ៣៤× ១២ម៉ែត្រ បណ្តាលរបួសមនុស្សអង្គុយលើគ្រែក្នុងរោងចំនួន ៣នាក់។
១.ឈ្មោះ ឃឹម ម៉េង ភេទប្រុស អាយុ ៦៨ឆ្នាំ ជាតិខ្មែរ (របួសធ្ងន់)។
២.ឈ្មោះ ឆាន ស្រីម៉ីភេទស្រីអាយុ ១២ឆ្នាំជាតិខ្មែរ(របួសធ្ងន់)។
៣.ឈ្មោះ វ៉ាត់ វិបុល ភេទប្រុស អាយុ ៤ឆ្នាំ ជាតិខ្មែរ(របួសស្រាល)អ្នកទាំង០៣រស់នៅភូមិឃុំកើហេតុខាងលើជាមួយគ្នា ។

ក្រោយពេលកើតហេតុ ត្រូវបានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកអូររាំងឪ ចំណែកអ្នកបើកបររថយន្តឃាត់ខ្លួន នៅអធិការដ្ឋានគរបាលស្រុកអូរាំងឪ ដើម្បីសាកសួរបំភ្លឺ វត្ថុតាងរថយន្ត និងម៉ូតូបានយកមករក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកអូរាំងឪ៕

មតិយោបល់