ត្បូងឃ្មុំៈ ជនជាប់ចោទម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លូនតាមដីកាបង្គាប់របស់តុលាការខេត្តកំពង់ចាម ពីបទ បទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដែលបានប្រព្រឹត្តតាំងពីថ្ងៃ២៩ ខែ១១ ឆ្នាំ២០១០ កន្លងមក។
ជនសង្ស័យមានឈ្មោះ នុត នី បានរត់គេចខ្លួនបាត់មួយរយៈ ទើបតែថ្មីៗនេះ ជនសង្ស័យបានភ្លេចខ្លួនចូលមកមូលដ្ឋានវិញ ក៏ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកពញាក្រែក ចាប់ខ្លួនតែម្តង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ផ្តន្ទាទោសតាមផ្លូវច្បាប់៕





មតិយោបល់