ព័ត៌មានជាតិ

ម៉ូតូស៊េរីទំនើបម៉ាក BMW បុកជាមួយម៉ូតូសង់ពេញទំហឹង ស្លាប់ប្រធានក្រុមMSC ម្នាក់ និងម្នាក់ទៀតរបួសធ្ងន់!

កំពង់ស្ពឺៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូ២គ្រឿងម៉ាក BMW បានបុកគ្នាជាមួយម៉ូតូសង់សេ១២៥ បណ្តាលឲ្យប្រធានក្រុមMSC ម្នាក់ស្លាប់ និងរបួសធ្ងន់ម្នាក់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃ៤ ខែមីនា​ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវ៤៤ ភូមិត្រពាំងស្ទុង ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងម៉ូតូម៉ាក BMW ពណ៌ខ្មៅស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1CV-9602 បើកបរដោយឈ្មោះ កែវ សុវណ្ណ ភេទប្រុស អាយុ៤៧ឆ្នាំ ជាប្រធានក្រុមMSC ស្នាក់នៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ បានជិះម៉ូតូតែម្នាក់ឯង លុះដល់ចំណុចកើតហេតុបានបុកជាមួយនឹងម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ បើកបរដោយស្ត្រីម្នាក់ ទិសដៅពីត្បូងទៅជើងបញ្ច្រាសទិសគ្នា ពេញទំហឹង បណ្តាលឲ្យភាគីអ្នកបើកម៉ូតូម៉ាក BMW ស្លាប់ភ្លាមៗនៅនឹងកន្លែង និងភាគីម៉ូតូសង់ រងរបួសធ្ងន់ត្រូវបានបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ៕

មតិយោបល់