ព្រះសីហនុៈ យោងតាមផេកអគ្គស្នងការនគរបាលជាតិបានឲ្យដឹងថានៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩ នេះជនល្មើសឈ្មោះមៀង វិចិត្រដែលជាប់សង្ស័យករណីឃាតកម្មរំលោភសម្លាប់កុមារីឈ្មោះ ផា ស្រីល័ក្ខ និងកុមារាឈ្មោះ ផា សុខលី នៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃ២៩ ខែឧសភា ឆ្នាំ២០១៩ ត្រូវបានតំណាងអយ្យការចោទប្រកាន់ជាផ្លូវការតាមដីកាសន្និដ្ឋានបញ្ជូនរឿងអោយស៊ើបសួរចំនួន២បទល្មើសគឺទី១-បទឃាតកម្មមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះមាត្រា២០២ចំណុចទី១នៃក្រមព្រហ្មទណ្ឌនិងទី២-បទឃាតកម្មដោយមានទារុណកម្មអំពើឃោរឃៅឬអំពើរំលោភសេពសន្ថវៈមាត្រា២០៥នៃក្រមព្រហ្មទណ្ឌ។
លោកឧត្តមសេនីយ៍ទោជួន ណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុបានឱ្យដឹងនៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩ នេះថាកម្លាំងជំនាញខេត្តបានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការដើម្បីចាត់ការតាមនីតិវិធីពាក់ព័ន្ធករណីរំលោភសម្លាប់ក្មេង២នាក់កាលពីកន្លងមក។
ជនសង្ស័យទាំង២នាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃសហការជាមួយកម្លាំងនគរបាលខេត្តព្រះសីហនុនគរបាលខេត្តព្រៃវែងនិងអង្គការCPUឃាត់ខ្លួននៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩ នៅស្រុកមេសាង ខេត្តព្រៃវែង។
លោកឧត្តមសេនីយ៍ទោស្នងការបានឱ្យដឹងថាបន្តថាជនសង្ស័យឈ្មោះមាង វិចិត្ត អាយុ២៦ឆ្នាំ នៅភូមិគ្រើល ឃុំរំដេង ស្រុកមេសាង ខេត្តព្រៃវែង។
សូមរំលឹកថាៈឃាតកម្មដ៏ព្រៃផ្សៃនេះបង្កឡើងដោយជនល្មើសចាប់រំលោភកុមារីអាយុជាង១០ឆ្នាំបន្ទាប់មកធ្វើសកម្មភាពសម្លាប់ទាំងកុមារីនិងកុមារជាប្អូនអាយុប្រហែល៣ឆ្នាំដែលកំពុងដេកនៅក្នុងផ្ទះជាមួយគ្នា។
ក្មេងប្រុសជាប្អូនបានស្លាប់ភ្លាមៗនៅក្នុងផ្ទះហើយក្មេងស្រីជាបងត្រូវបានក្រុមគ្រួសារព្យាយាមដឹកមកសង្គ្រោះរហូតដល់រាជធានីភ្នំពេញតែមិនអាចជួយសង្គ្រោះជីវិតនិងបានស្លាប់បាត់បង់ជីវិតនៅលើរថយន្តវេលាម៉ោង៨យប់ថ្ងៃដដែលនោះ។កុមារារងគ្រោះមានឈ្មោះផាសុខលីអាយុ២ឆ្នាំនិងកុមារីជាបងមានឈ្មោះផាស្រីល័ក្ខអាយុ១០ឆ្នាំ៕
មតិយោបល់