ព័ត៌មានជាតិ

​ដូរ​សំបក​កង់​រថយន្ត ពេល​ដូរ​រួច បាន​អង្គុយ​ពីលើ​រួច​សប់ ស្រាប់តែ​​ផ្ទុះស្លាប់ក្រោយបញ្ជូនទៅមន្ទីរពេទ្យ!

កំពង់ស្ពឺៈ សមត្ថកិច្ចបានប្រាប់ Post News ថា មានករណីបុរសម្នាក់ បាន​ដូរ​សំបក​កង់​រថយន្ត ពេល​ដូរ​រួច បាន​អង្គុយ​ពីលើ​រួច​សប់ ស្រាប់តែ​កង់​រថយន្ត​បាន​ផ្ទុះ​ បណ្តាលឲ្យរងរបួស​ធ្ងន់ ស្លាប់ក្រោយពីបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ករណីនេះកើតឡើងនៅ​ម៉ោង១០ព្រឹក ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៨ ភូមិ​ក្រាំង​ចំបក់ ឃុំ​អម​លាំង ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ។

ជនរងគ្រោះ​ឈ្មោះ ដួន ដេ​ត ភេទ​ប្រុស អាយុ៣៤ឆ្នាំ ​។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកធ្វើការពិនិត្យនិងធ្វើកំណត់ហេតុ ប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់