មិនចង់ខកខានការផ្ញើសារអេឡិចត្រូនិជូនពរ ឬណាត់ជួបជាមួយអតិថិជន ឬក្រុមការងារ មិត្តភក្តិក្នុងឱកាសពិសេសណាមួយមែនឬ? បើដូច្នេះមែន លោកអ្នកអាចប្រើប្រាស់វិធីកំណត់កាលបរិច្ឆេទជាក់លាក់ណាមួយជាមុន ដើម្បីឱ្យសាររបស់ផ្ញើចេញដោយស្វ័យប្រវត្តិទៅកាន់នរណាម្នាក់បាន។
បច្ចុប្បន្ន កម្មវិធីផ្ញើសារដែលមានស្រាប់លើទូរសព្ទ ថ្វីត្បិតតែវាកាន់តែសម្បូរបែបមែន ប៉ុន្តែ មុខងារសម្រាប់កំណត់ម៉ោងផ្ញើសារចេញគឺមិនទាន់មាននៅឡើយ។ ដូច្នេះ Post Tech សូមណែនាំនូវកម្មវិធីមួយឈ្មោះ Spark ដែលលោកអ្នកអាចទាញយកទៅប្រើដោយសេរីពី App Store តាម iPhone ឬ iPad បាន។
របៀបអនុវត្ត
១- ជាដំបូង សូមចូលទៅទាញយក និងដំឡើងកម្មវិធី Spark ពី App Store មកដំឡើងលើ iPhone លោកអ្នក
២- សូមបើកកម្មវិធី Spark នោះ រួចចុចបង្កើតសារអីុម៉ែលថ្មីមួយ ដោយចុចលើប៊ូតុងខ្មៅដៃ នៅផ្ទាំងអេក្រង់ខាងក្រោម។ បន្ទាប់មក ចុចវាយអាសយដ្ឋានអ្នកទទួល និងដាក់កម្មវត្ថុសារ រួចវាយបញ្ចូលសារ
៣- ចុចលើប៊ូតុងកំណត់ពេលវេលាសម្រាប់ផ្ញើសារចេញ (រូបយន្តហោះក្រដាសមានម៉ោង)
៤- បន្ទាប់មក លោកអ្នកអាចជ្រើសរើសកាលបរិច្ឆេទទៅបានពេល និងម៉ោងដែលខ្លួនចង់ឱ្យសារនោះផ្ញើចេញ ដោយចុចលើ Pick date
៥- ចុច Apple
៦- ជាចុងក្រោយ ចុចលើរូបយន្តហោះក្រដាសមានម៉ោង នៅជ្រុងខាងស្តាំង នៅផ្ទាំងអេក្រង់ខាងលើ ជាការស្រេច៕
មតិយោបល់