ព័ត៌មានជាតិ

បុរសម្នាក់បើកម៉ូតូលឿនជ្រុលទៅបុករថយន្ត បណ្ដាលឲ្យស្លាប់នឹងកន្លែងកើតហេតុ

កំពង់ចាម: កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៧ និង ៣០នាទីយប់ លើកំណាត់ផ្លូវជាតិលេខ៧ ស្ថិតភូមិស្រង៉ែត្បួង ឃុំស្រង៉ែ ស្រុកព្រៃឈរ ខេត្តកំពង់ចាម មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង។

ដំណើររឿង៖ មុនពេលពេលកើតហេតុ គេឃើញម៉ូតូម៉ាក គុបមូល ពណ៌ខៀវ គ្មានស្លាកលេខ បើកបរដោយឈ្មោះ ជា បសអ៊ឺន ភេទប្រុស អាយុ ៣៩ ឆ្នាំ មានទីលំនៅភូមិមេមាំង ឃុំល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម បើកក្នុងល្បឿនលឿនទិសដៅពីត្បូងទៅជើង ខណ:មកដល់ចំណុចខាងលើបានជ្រុលទៅបុករថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌សលាយខៀវ ពាក់ស្លាកលេខ កំពង់ចាម ៣A-១០៩៥ បើកបរដោយឈ្មោះ ខ្នា កែវឡាយ ភេទប្រុស អាយុ ២៧ ឆ្នាំ មានទីលំនៅភូមិក្រឡា ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ទិសដៅពីលិចទៅកើត បណ្ដាលឲ្យអ្នកបើកបរម៉ូតូស្លាប់មួយរំពេច។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ដើម្បីចាត់ការតាមនីតិវិធី ចំណែកសពជនរងគ្រោះប្រគល់ឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់