ព័ត៌មានជាតិ

ប្រកាស ផ្ទេរ និងចូលកាន់មុខតំណែង ប្រធានសាលាដំបូងខេត្តព្រៃវែង !

ព្រៃវែង: យោងតាមផេក ក្រសួងយុត្តិធម៌ បានឲ្យដឹងថា នាព្រឹកថ្ងៃច័ន្ទ៤រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ដែលត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៨ លោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាស ផ្ទេរ និងចូលកាន់មុខតំណែង ប្រធានសាលាដំបូងខេត្តព្រៃវែង ។

យោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០២១៨/២២១ ចុះថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០១៨ បានត្រាស់បង្គាប់ ផ្ទេរមុខតំណែង ៖
១.លោក ម៉ុង មុនីចរិយា ពីប្រធានសាលាដំបូងខេត្តព្រះសីហនុ ឲ្យមកបម្រើការងារជាប្រធានសាលាដំបូងខេត្តព្រៃវែង ។
២.លោក សុខ កល្យាណ ពីប្រធានសាលាដំបូងខេត្តព្រៃវែង ឲ្យមកបម្រើការងារជាប្រធានសាលាដំបូងខេត្តព្រះសីហនុ ៕

មតិយោបល់