ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

គណៈកម្មាការ កម្មវិធី The Voice Cambodia ៤ ដួង រង​ការរិះគន់​ថា​គ្មាន​សមត្ថភាព

​កម្មវិធី The Voice Cambodia ដែល​បាន​បង្ហាញ​លើ​កញ្ជាក់​ទូរទស្សន៍​ហង្ស​មាស កាលពី​ថ្ងៃអាទិត្យ ពិតជា​ទទួល​បាន​ការ​ចាប់អារម្មណ៍ យ៉ាងខ្លាំង ពី​បណ្តា​អ្នកលេង​ទំព័រ ហ្វេ​សប៊ុក និង ទស្សនិកជន តាម​បណ្តា​ខេត្ត បាន​សរសើរ​ថា ពិតជា​អស្ចារ្យ ដែល​កម្ពុជា​មាន​កម្មវិធី ដ៏​ល្អ​នេះ បើទោះបីជា​គ្មាន​រូប​សម្រស់​ស្រស់ស្អាត ក៏​អាច​បញ្ចេញ​សមត្ថភាព​បានដែរ ឲ្យតែ​មាន សំលេង​ពិរោះ ។​

​ទន្ទឹម​ជាមួយនេះដែរ កម្មវិធី ដំបូង​គេ​នៅ​កម្ពុជា The Voice Cambodia ក៏​មិន​ទទួលបាន​ការគាំទ្រ ផងដែរ ជាមួយនឹង​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុក​មួយចំនួន ដោយ​រិះគន់​ទៅលើ គណៈកម្មាធិកា​រទាំង ៤ នាក់ ក្នុងនោះ​មាន តារាចម្រៀង ឱក សុគន្ធ​កញ្ញា ពេជ្រ សោភា ណុប បា​យ៉ា​រិទ្ធ និង លោក ឆន សុវណ្ណ​រាជ ។ ជាមួយនឹង​ពាក្យពេចន៍ រិះគន់ ដែល​បង្កប់​នូវ​អត្ថន័យ​ដ៏​ជ្រៅ​ឥត​សំចៃមាត់​អាច ធ្វើឲ្យ​តារាចម្រៀង ៤ ដួង ជា​គណៈកម្មាធិការ The Voice Cambodia និង អ្នកគាំទ្រ តារា​ទាំងនោះ ឈឺក្បាល ក្តៅ​ចុង​ច្រមុះ ។

​ឃ្លា​ដែល​រិះគន់​ដែល​ត្រូវបាន​គេ​ចែកចាយ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​នោះ សរសេរថា “​តារា​ទាំង ៤ នេះ​សមតែ​ជា ធ្វើ​បេក្ខជន​ប្រលង ព្រោះ​គ្មាន​សមត្ថភាព គ្រប់គ្រាន់ មិន​ដែល​ឆ្លងកាត់​ការប្រលង ចូល​ធ្វើ​តារា​តាម​ខ្សែ តាម​ខ្នង ” ។​

​មួយ​ឃ្លា​នេះ វា​បាន​ក្លាយជា​អធិប្បាយ​កកឈាម មួយ​ប្រាវ របស់​អ្នកគាំទ្រ របស់​តារា​ទាំង ៤ ក៏ប៉ុន្តែ ក្រោយ​ការចែករំលែក អ្នកគាំទ្រ និង​ជា​លេង​ហ្វេ​សប៊ុក ឈ្មោះ Panha Lim បាន​សរសេរ តប បង្កប់​នូវ​រិះគន់​អ្នក​ដែល រិះគន់​ទៅ​លើ តារា​ទាំង ៤ ថា “​ខ្ញុំ​សូម​និយាយ​តាម​អ្វី​ដែល​ខ្ញុំ​យល់ឃើញ​ថា​អ្នក​ទាំង​បួន​អ្នក​គាត់​មិនមែន​ជា​គណៈកម្មការ​ឬ​អ្នក​ដាក់​ពិន្ទុ ឱ្យ​បេក្ខជន​ប្រលង​ជាប់​ឬ​ធ្លាក់​​នោះទេ​គឺ​គាត់​មាន​តួនាទី​ជ្រើស​បេក្ខជន​ដើម្បី​ធ្វើ​ជា​កូនក្រុម​របស់​ពួក​គាត់​យក​ទៅ​បង្ហាត់បង្រៀន​ដើម្បី​ឈាន​ទៅ​ដល់​ដំណាក់កាល​ជ្រើសរើស​ចុងក្រោយ​ថា​ឱ្យ​បេក្ខជន​ឬ​បេ​ក្ខ​នារី​ណាមួយ​ជាប់​ជា​កំពូល​តារា​ប្រចាំ The Voice Cambodia ហើយ​ការបង្ហាត់​នោះ​ដែរ​ក៏​មិន​មែន​ពួកគាត់​ទាំង​បួន​ជា​អ្នក​បង្ហាត់​ទាំងអស់​គឺ​មាន​គ្រូបង្ហាត់​ជំនាញៗ​ដែល​មក​បង្ហាត់​ហើយ​ពួកគាត់​មាន​ចំណែក​ចែករំលែក​បទពិសោធន៍​ជូន​ទៅ​ដល់​កូនក្រុម​របស់​គាត់​ដើម្បី​ធ្វើ​ការប្រកួត​ឱ្យបាន​ជ័យលាភី​ពី​កម្មវិធី​នេះ​​ខ្ញុំ​សូម​អធ្យាស្រ័យ​ប្រសិនណាបើ​ខ្ញុំ​ផ្តល់​មតិ​ទៅ​មាន​ការខុស​ចិត្ត​គ្រប់គ្នា តែ​នេះ​ជា​អ្វី​ដែល​ខ្ញុំ​​បានដឹង​តិចតួច ហើយ​ខ្ញុំ​ចង់​ឱ្យ​រៀន​ផ្តល់​តម្លៃ​ដល់​កម្ពុជា បន្តិច​ខ្លះ​ផង កុំឱ្យ​តែ​អី​ដែល​កម្ពុជា​ធ្វើ​តាម​បរទេស​អ្នក​តែងតែ​និយាយថា​មិន​ដូច​គេ​មិន​អស្ចារ្យ​ដូច​គេ ខ្ញុំ​យល់​ថា​អ្នកផ្តល់​តម្លៃ​ដល់​គេ​ច្រើន​ពេក​ទើប​មើលមិនឃើញ​ពី តម្លៃ​ដែល​ខ្មែរ​ខំ​ធ្វើ ។​រឿង​មួយ​ទៀត អ្នក​ដែល​បាន​និយាយថា​​បងស្រី ឱក សុគន្ធ​កញ្ញា ពូកែ​ជំ​ទាល​នោះ​អ្នក​កំពុងតែ​ថា​ខ្លួន​អ្នក​ហើយ ព្រោះ​ថា​អ្នក​មិន​ពូកែ​ជំ​ទាលតែ​អ្នក​ពូកែ​រិះគន់​គេ សួរ​តាម​ត្រង់​ថា​អ្នក​អាច​ធ្វើ​អ្វី​បាន​ខ្លះ​ហើយ អ្នក​អាច​ធ្វើបាន​ដូច​គាត់​ដែរឬទេ អត់​ទេ អ្វីដែល​គាត់​ធ្វើ​បាន​អ្នក​ប្រាកដ​ជា​ធ្វើ​មិនបាន ហើយ​អ្វី​ដែល​អ្នក​ធ្វើ​បាន​​គឺ​គាត់​អាច​នឹង​ធ្វើ​មិន​បាន​ដូចគ្នា ព្រោះ​មនុស្ស​មាន​និស្ស័យ​មិន​ដូចគ្នា មាន​ជំនាញ​ខុសគ្នា​​បង កញ្ញា គាត់​មាន​និស្ស័យ ក្រមិចក្រមើម​លេងសើច​ច្រើន ទើប​គាត់​លេងសើច​ច្រើន​បែប​នេះ​ហើយ​អ្នក​ប្រហែលជា​មិន​ចូល​ចិត្ត​គាត់​ទើប​អ្នក​រិះគន់ វា​ដូច​គ្នា​ទេ​បើ​គេ​មិន​ចូលចិត្ត​អ្នក​គេ​ក៏​ថាឱ្យ​អ្នក​ដូច​តែ​គ្នា​ទេ​ណា ខ្ញុំ​សង្ឃឹមថា​អ្នកនឹង​គិត​សារជាថ្មី សូម​អគុណ ហើយ​ក៏​សុំ​ទោស​ម្តងទៀត ផង​” ។​

​ជាមួយនឹង​គ្នា​នេះដែរ ក៏​មាន​អ្នក​ជួយ​បន្ទរ ដោយ​ការគាំទ្រ ទៅលើ​សំណេរ ដែល​ម្ចាស់​គណនី​ខាងលើ បាន​សរសេរ​បង្ហោះ​។
The Voice Cambodia

មតិយោបល់