ពោធិ៍សាត់ៈ លោកវរសេនីយ៍ត្រី ឯម រុន អធិការស្រុកគរ បានប្រាប់ Post News ថា មានករណីបុរសម្នាក់ បានជិះកង់ដួល ក៏ជុងនិងដៃចង្កូតកង់ខ្លួនឯង បណ្តាលឲ្យស្លាប់បាត់ជីវិតតែម្ដង ដែលហេតុការណ៍នេះ បានកើតនៅវេលាម៉ោង ៦ និង ២០ នាទីល្ងាចថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៨ នៅចំណុចចិញ្ចើមផ្លូវចូលវត្តនាគគួច ស្ថិតក្នុងភូមិ កំពង់លើ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ជនរងគ្រោះ ឈ្មោះ រៀម ផ្ដូច អាយុ ២៨ ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ រស់នៅភូមិឃុំកើតហេតុខាងលើ មុខរបរ កម្មករ មានឪពុកឈ្មោះ ក្រូច រៀម អាយុ ៧៤ឆាំ្ន និងម្តាយឈ្មោះ ចាប យ៉ម អាយុ ៦៨ឆាំ្ន។
តាមសមត្ថកិច្ច បានឲ្យដឹងថា សាកសពមានស្នាមរបួស ១ កន្លែងត្រង់ចំណុចចំហៀងបំពង់កផ្នែកខាងសាំ្ត ទំហំ៤ cm X ៥ cm ជម្រៅ ដល់ឆ្អឹង។
ដោយតាមការស៊ើបអង្កេតស្រាវជ្រាវ របស់កណកម្មការពិនិត្យសាកសព នៅកន្លែងកើតហេតុ សមត្ថកិច្ច បានសន្និដ្ឋានថា ជនរងគ្រោះ ស្ថិតក្នុងស្ថានភាពស្រវឹង បានជិះកង់លឿន ទើបដួលហើយក៏ជុងកនិងវត្ថុរឹង (ដៃចង្កូតកង់ខ្លួនឯង ) បណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែង។
បច្ចុប្បន្នសព ត្រូវបាបសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់