ព័ត៌មានជាតិ

កម្មការីនីរោងចក្រ ញូ គូរី ប៊កែ ប្រហែល២០នាក់បានដួលសន្លប់ ដោយមិនដឹងមូលហេតុ!

ព្រះសីហនុៈ មានករណីកម្មការីនីប្រហែល២០នាក់ បានដួលសន្លប់ជាបន្តបន្ទាប់ ហើយត្រូវបានខាងរោងចក្រ យករថយន្តដឹកបញ្ជូនទៅព្យាបាលនៅពេទ្យខេត្តព្រះសីហនុភ្លាមៗផងដែរ។

ការដួលសន្លប់នៅវេលាម៉ោង១១និង៥០នាទីថ្ងៃត្រង់ ទី០៦ ខែមីនា ឆ្នាំ២០១៨ នៅរោងចក្រ ញូ គូរី ប៊កែ (ផលិតកាបូប) ក្នុងតំបន់ សេដ្ឋកិច្ចពិសេស ភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ចំពោះមូលហេតុ រង់ចាំមន្ត្រីជំនាញមកត្រួតពិនិត្យ៕

មតិយោបល់