ព័ត៌មានជាតិ

កម្មករសំណង់២នាក់ ព្រួតវាយបុរសម្នាក់ ម្ខាងដេកពេទ្យ ម្ខាងដេកគុក!

ប៉ៃលិនៈ ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនា។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨ នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ជនរងគ្រោះឈ្មោះ តិន រឹទ្ធី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ កម្មករសំណង់ រស់នៅភូមិភ្នំព្រាល ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិនរបួស(ពកក្បាលនិងហើមក)។
ជនសង្ស័យ២នាក់ ទី១ឈ្មោះ វិច សឿត ហៅ ផុន ភេទប្រុស អាយុ៣០ ឆ្នាំ មុខរបរ កម្មករសំណង់ រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន(មានសារជាតិញៀន) និងទី២ ឈ្មោះ វិច វុទ្ធី ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ កម្មករសំណង់ រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន(មានសារជាតិញៀន)។
ជនសង្ស័យទាំង២នាក់បានយកជណ្ដើរដែក មកវាយទៅលើក្បាលជនរងគ្រោះ។

ក្រោយពីទទួលបណ្ដឹងពីម្ដាយជនរងគ្រោះរួចកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅបានចុះធ្វើការស៊ើបអង្កេតកំណត់មុខសញ្ញារួចធ្វើការឃាត់ខ្លួនបានចំនួន២នាក់ រីឯជនរងគ្រោះត្រូវបានសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។
បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿងចាត់ការទៅតាមនិតិវិធីច្បាប់៕

មតិយោបល់