ភ្នំពេញៈ ជនសង្ស័យចំនួន២នាក់ ត្រូវបាននគរបាល ធ្វើការឃាត់ខ្លួន ក្រោយពីធ្វើសកម្មភាពលួចម៉ូតូបានហើយ រួចជិះបំណងយកទៅលក់ ត្រូវបានប្រជាពលរដ្ឋ រាយការណ៍ជូននគរបាលឃាត់ខ្លួន កាលពីវេលាម៉ោង១១ និង៣០នាទីថ្ងៃទី២១ ខែតុលា ឆ្នាំ ២០១៩ ត្រង់ចំណុចផ្លូវរថភ្លើង ស្ថិតក្នុងភូមិត្រពាំងទារ សង្កាត់ត្រពាំងក្រសាំង រួចបន្តទៅយកបក្ខពួកម្នាក់ទៀត នៅបន្ទប់ជួល ភូមិត្រពាំងទារសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យទី១ ឈ្មោះង៉ែត តុលា ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលបន្ទប់លេខ៤ ភូមិត្រពាំងទារ សង្កាត់ត្រពាំងក្រសាំង ខណ្តោធិ៍សែនជ័យ និងទី២ឈ្មោះ ផល សុភ័ក្ត្រ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងទារ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។
ដកហូតវត្ថុតាងបានរួមមាន៖ ម៉ូតូពីរគ្រឿង មួយគ្រឿងម៉ាកឌុក គ្មានស្លាកលេខ និងមួយគ្រឿងទៀតម៉ាក វីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1Y 3478។
សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ មានប្រជាពលរដ្ឋ បានរាយការណ៍មក
មានករណីលួចម៉ូតូ ពេលនោះកម្លាំងប៉ុស្តិ៍នគរបាលត្រពាំងក្រសាំង សហការ
ជាមួយកម្លាំងព្រហ្មទណ្ឌខណ្ឌ បានចុះទៅដល់ផ្លូវរថភ្លើង ស្ថិតក្នុងភូមិត្រពាំងទារ សង្កាត់ត្រពាំងក្រសាំង ក៏ឃើញ ឈ្មោះ តុលា កំពុងជិះម៉ូតូម៉ាក វីវា ដែលទើបនិងលួចបាន ពេលនោះកម្លាំង ក៏ធ្វើការឃាត់ខ្លួនរួច បន្តទៅឃាត់ខ្លួន ជនសង្ស័យម្នាក់ទៀត ឈ្មោះ ផល សុភ័ស្ត្រ នៅបន្ទប់ជួល ភូមិត្រពាំងទារ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យតែម្តង។
ក្រោយឃាត់ខ្លួនជនសង្ស័យ ត្រូវបានបញ្ជូនទៅផ្នែកព្រហ្មទណ្ឌ នៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមច្បាប់៕




មតិយោបល់