កំពង់ស្ពឺៈ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង១២និង៣០នាទីយប់ មានករណីហិង្សាដោយចេតនា នៅចំណុចភូមិថ្មីទំលាប់ ឃុំចាន់សែន ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បណ្តាលឲ្យអ្នករបួស។
ករណីនេះបង្កឡើងដោយឈ្មោះ ហុីម រស់ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិក្រាំងត្រប់ ឃុំត្រាចទង និងបក្ខពួករបស់គេ បានយកកាំបិតបុង័តោ កាប់ទៅលើឈ្មោះ ឌុន ត្មោល ភេទប្រុស អាយុ២០ឆ្នាំ រស់ភូមិឃុំកេីតហេតុខាងលេី បណ្តាលឲ្យរងរបួស ត្រូវមាត់និងដៃ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ៕
មតិយោបល់