ព័ត៌មានជាតិ

ស័ង្កសីប៉ើងគងលើខ្សែបណ្តាញ និងធ្វើឲ្យបាក់បង្គោលមួយដើម បណ្តាលឲ្យដាច់ចរន្តអគ្គិសនី

ភ្នំពេញៈ យោងតាមផេក អគ្គិសនីកម្ពុជា-EDC បានឲ្យដឹងថា នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១២និង៣៨នាទីថ្ងៃត្រង់ មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី១០ (GS10-F7) មូលហេតុបណ្តាលមកពីមានស័ង្កសីប៉ើងគងលើខ្សែបណ្តាញ និងធ្វើឲ្យបាក់បង្គោលខ្សែតង់ស្យុងមធ្យម (MV) មួយដើម ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនី នៅតំបន់មួយចំនួនស្ថិតនៅ៖ (១) ផ្លូវជាតិលេខ៤ សង្កាត់កន្ទោក ខណ្ឌកំបូល (២) សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (៣) ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ក្រុមការងារបច្ចេកទេសកំពុងធ្វើការពិនិត្យ ដើម្បីជួសជុល និងភ្ជាប់ចរន្តជូនអតិថិជនឲ្យឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅពេលទទួលបានព័ត៌មានបន្ថែមពីការដាច់ចរន្តអគ្គិសនីនេះ ក្រុមការងារនឹងជូនដំណឹងជាបន្តបន្ទាប់ទៀត ៕

មតិយោបល់