ភ្នំពេញៈ នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែមិថុនា ឆ្នាំ២០១៦ លោក William Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំ ព្រះរាជាណាចក្រកម្ពុជា បានជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីពិភាក្សាអំពីប្រធានបទនានា ដែលទាក់ទងទៅនឹងការធ្វើឲ្យប្រសើរឡើង នូវបរិយាកាសពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងព្រះរាជាណាចក្រកម្ពុជា។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានសម្តែងការកោតសរសើរចំពោះសហរដ្ឋអាមេរិក ដែលបានផ្តួចផ្តើមគំនិតអភិវឌ្ឍន៍ទន្លេមេគង្គក្រោម ជាពិសេសការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ។ ជាមួយគ្នានេះដែរ លោកទេសរដ្ឋមន្ត្រី បានជំរុញឲ្យលោកឯកអគ្គរដ្ឋទូត Heidt ជួយលើកទឹកចិត្តឲ្យក្រុមហ៊ុនអាមេរិកបន្ថែមទៀតមកវិនិយោគនៅកម្ពុជា៕
មតិយោបល់