ព័ត៌មានកីឡា ព័ត៌មានជាតិ

ឡូយ! កាត់នំល្ងាចនេះ ឈិន ឈឿន នឹងបោះអាវជម្រើសជាតិដល់ភ្ញៀវ

ភ្នំពេញៈ ខ្សែបម្រើឆ្នើម ឈិន ឈឿន នឹងបោះអាវជម្រើសជាតិមួយដែលមានហត្ថលេខាកីឡាករ និងគ្រូបង្វឹកទាំងអស់នៅលើនោះទៅកាន់ភ្ញៀវកិត្តិយស ក្នុងពិធីកាត់នំល្ងាចនេះ នៅមជ្ឍមណ្ឌលទួលគោក។

​ប្រភពជិតស្និទ្ធនិងកីឡាករពាក់លេខ១៧រូបនេះបង្ហើបថា ឈិន ឈឿន បានសុំនិងរក្សាទុកហត្ថលេខាពីកីឡាករទាំងអស់ក្នុងក្រុមជម្រើសជាតិ តាំងពីអំឡុងពេលប្រកួតជាមួយតៃប៉ិដំបូង។

ប្រភពមួយនេះថា គោលបំណងធំរបស់សាម៉ីខ្លួន គឺដើម្បីបង្កើតអនុស្សវរីយ៍ដែលមិនអាចភ្លេចបានដល់ភ្ញៀវកិត្តិយស។
មុនឈានដល់អាពាពិពាហ៍នៅថ្ងៃនេះ ឈិន ឈឿន និង កញ្ញា ចន្ធី ប៉ូឡែន បានស្វែងយល់ចិត្តគ្នាក្នុងនាមជាគូស្នេហ៍អស់ជាង១០ឆ្នាំរួចមកហើយ៕


មតិយោបល់