កណ្តាលៈ លោកវរសេនីយ៍ឯក ម៉ែន សុខឃឿន អធិការនគរបាលស្រុកខ្សាច់កណ្តាល បានប្រាប់ Post Newsថា មានករណី បាក់ដងសន្ទូចរថយន្ត សង្កត់មនុស្សបណ្ដាលឲ្យស្លាប់ កាលពីវេលាម៉ោង១១និង៥០នាទីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៨ នៅចំណុច ក្រុមហ៊ុន7NG ភូមិវិហារសួគ៌ជើង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះបង្កឡើងដោយខ្លួនឯង ខណៈដែលរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B-2061 បើកបរដោយឈ្មោះ គួយ សារ៉ាន់ ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅភូមិត្រពាំងស្នោរ ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម (ត្រូវជាជនរងគ្រោះ) បានបាក់ដងសន្ទូចរថយន្ត សង្កត់ជនរងគ្រោះជាអ្នកបើករថយន្តបណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង នាំយករថយន្តបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក។ ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់