ព័ត៌មានជាតិ

ចំណុចគួរយល់ដឹងខ្លះៗអំពីរោគសញ្ញា ជំងឺគ្រុនឈាម

ជំងឺគ្រុនឈាមជាជំងឺឆ្លងដែលបណ្ដាលមកពីវីរុសគ្រុនឈាមហើយចម្លងមកមនុស្សតាមរយះការខាំរបស់មូសខ្លា។ ជំងឺនេះអាចវិវត្តន៍ទៅជាធ្ងន់ធ្ងរនិងបង្ករឲ្យស្លាប់ក្នុងករណីមួយចំនួនដែលបង្កឲ្យមានរោគសញ្ញាខ្លាំងហើយពុំមានការតាមដាន និងព្យាបាលរោគសញ្ញានោះបានត្រឹមត្រូវ។ ប្រភេទរបស់វីរុសគឺ Flavivivirus នៅក្នុងក្រុមរបស់ Flaviviridae ហើយវាមាន៤សេរូទីបគឺប្រភេទទី១,២,៣និងទី៤។

ការចម្លងរបស់មេរោគវាត្រូវបានចម្លងមកមនុស្សដោយសារការខាំរបស់មូសខ្លា (Aedes Aegyti) ដែលមានផ្ទុកនូវមេរោគ។ ជាទូទៅវាខាំបាននៅរៀងរាល់ពេលក្នុងមួយថ្ងៃតែជាធម្មតាច្រើននៅពេលព្រឹកព្រលឹមនិងពេលល្ងាច។

រោគសញ្ញាវាលេចចេញជាទូទៅនៅចន្លោះ៣ទៅ១៤ថ្ងៃ (ជាមធ្យម៤ទៅ៧ថ្ងៃ) បន្ទាប់ពីឆ្លងមេរោគ។ រោគសញ្ញាទាំងនោះវាស្រដៀងនិងគ្រុនផ្ដាសាយដែលមានដូចជាក្ដៅខ្លាំង ៣៩ទៅ៤០អង្សាឈឺក្បាលខ្លាំង ឈឺក្រោយភ្នែក ឈឺសន្លាក់ ឈឺសាច់ដុំ ក្អូតចង្អោរ និងកន្ទូលលើស្បែក ប៉ុន្តែមានមនុស្សមួយចំនួនមិនលេចចេញនូវរោគសញ្ញាហើយវាជាទៅវិញដោយខ្លួនវាបន្ទាប់ពី២ទៅ៣ថ្ងៃក្រោយពីឆ្លងមេរោគ។

ហើយមួយចំនួនតូចនឹងអាចវិវត្តន៍ទៅជាប្រភេទជំងឺគ្រុនឈាមទំរង់ធ្ងន់ធ្ងរ (Dengue hemorragique) រោគសញ្ញារបស់វាជាទូទៅលេចចេញបន្ទាប់ពី៣ទៅ៧ថ្ងៃបន្ទាប់ពីចេញនូវរោគសញ្ញា (ដែលបានរៀបរាប់ពីខាងលើ)។រោគសញ្ញាគ្រុនឈាមទំរង់ធ្ងន់ធ្ងរ (dengue hemorragique) មានដូចជា ហូរឈាមតាមច្រមុះ ឬអញ្ចាញធ្មេញអស់កម្លាំង ឈឺពោះខ្លាំងក្អួតខ្លាំងពិបាកដកដង្ហើម។ ទំរង់ធ្ងន់ធ្ងរនេះក៏អាចបណ្ដាលឲ្យអ្នកជំងឺធ្លាក់សំពាធឈាម ចុះសំពាធឈាម ធ្លាក់ចុះផ្លាកែតក្នុងឈាម(Platelets) ឬShock stage ដែលអាចឲ្យមនុស្សស្លាប់បាននបើព្យាបាលមិនទាន់។

ការព្យាបាលមិនមានការព្យាបាលជាក់លាក់ណាមួយទៅលើជំងឺនេះឡើយព្រោះមិនទាន់មានថ្នាំសំលាប់មេរោគនេះឡើយ គឺមានតែការព្យាបាលទៅលើរោគសញ្ញាដែលលេចឡើងដោយអ្នកជំងឺត្រូវសំរាកនៅមន្ទីពេទ្យដើម្បីព្យាបាលរោគសញ្ញាដែលធ្ងន់ធ្ងរដែលបង្កដោយប្រភេទគ្រុនឈាមកម្រិតខ្លាំង។

ករណីកូនរបស់បងប្អូន មានរោគសញ្ញាដូចខាងក្រោម សូមប្រញ៉ាប់ នាំពួកគេទៅមណ្ឌលសុខភាព ឬមន្ទីពេទ្យ ឲ្យបានលឿនបំផុត៕

មតិយោបល់