រតនគិរីៈ កាលពីវេលាម៉ោង ១និង៣៥នាទីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយគោយន្តកែច្នៃ បុករថយន្ត ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៧៨ ភូមិអ៊ុន ឃុំលំជ័រ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
គោយន្តបង្កពាក់ស្លាកលេខ រតនគិរី 6A-0024 បើកបរដោយឈ្មោះ អេង ង៉ុយ ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិឡុំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី រងរបួសស្រាល។ អ្នករួមដំណើរឈ្មោះ ព្រហ្ម សុភី ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិ-ឃុំជាមួយគ្នា រងរបួសស្រាល។
រថយន្តរងគ្រោះម៉ាក តាកូមា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2T-4057 មានឈ្មោះ កែវ វិមាន ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិ២ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ រងរបួសស្រាល។
ដំណើររឿង៖ មុនពេលកើតហេតុគេឃើញគោយន្តបង្ក ធ្វើដំណើរពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ បានជ្រុលចង្កូតទៅបុករថយន្តតាកូមា ដែលកំពុងធ្វើដំណើរពីកើតទៅលិច បណ្ដាលឲ្យក្រឡាប់ផ្ងារជើងតែម្ដង។
មូលហេតុ៖ គោយន្តបង្កបើកបរលើសល្បឿនកំណត់ក្នុងទីប្រជុំជន។
ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែងយកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកអូរយ៉ាដាវ ដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធី ៕
មតិយោបល់