កំពង់ចាមៈ នៅវេលាម៉ោង៣និង១៥នាទីរសៀល ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨ ក្រោយពីរបានទទួលព័ត៌មានថា មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ នៅស្រុកព្រៃឈរ ភ្លាមនោះលោកឧត្ដមសេនីយ៍ ឯម កុសល ស្នងការនគរបាលខេត្ត បានបញ្ជាកម្លាំងជំនាញរថយន្តពន្លត់អគ្គិភ័យស្រុកព្រៃឈរ ដោយបានការសហការពីកម្លាំងជំនាញរថយន្តពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្ត ដោយបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក យ៉ន ឌីន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ ដោយមានរថយន្តសង្រោះ អគ្គីភ័យស្រុកជើងព្រៃ និងស្រុកកំពង់សៀម ដោយប្រើប្រាស់ទឹកអស់ចំនួន៥រថយន្ត ។
ចុះជួយធ្វើអន្តរាគមន៍ពន្លត់ករណីភ្លើងឆេះផ្ទះប្រជា ពលរដ្ឋចំនួន៤ខ្នង ស្ថិតនៅក្នុងភូមិទ្រមុខទី២ ឃុំតុងរ៉ុង ស្រុកព្រៃឈរ កម្លាំងជំនាញបានធ្វើការគ្រប់ គ្រងស្ថានការ និងពន្លត់បានទាំងស្រុង មិនបណ្តាល ឱ្យរាលដាលឆាបឆេះផ្ទះដែលនៅក្បែរខាងឡើយ។
ករណីនេះបណ្តាលឱ្យខូចខាតរួមមាន១.ផ្ទះឈ្មោះ ប្លោក ម៉ៅ ប្រពន្ធឈ្មោះ បឿន គឹមហុង ទំហំ ៥×៨ម៉ែត្រ ដំបូលប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី បណ្ដាលឱ្យខូចខាតទាំងស្រុង ស្រូវ៣បេ និង សម្ភារៈនៅក្នុងផ្ទះមួយចំនួន។
២. ផ្ទះឈ្មោះ សូ សៀង ប្រពន្ធឈ្មោះ ប៉ិច សាមន ទំហំ ៤×៥ម៉ែត្រ ដំបូលប្រក់ស័ង្កសី ជញ្ជាំងស្លឹក បណ្ដាលអោយខូចខាតទាំងស្រុង ស្រូវ៥ បេ និង សម្ភារៈនៅក្នុងផ្ទះមួយចំនួន។
៣.ផ្ទះឈ្មោះ ប៉ិច សាម៉ុន (ស្រ្តីមេម៉ាយ) ទំហំ ៤×៥ម៉ែត្រ ដំបូលប្រក់ស័ង្កសី ជញ្ជាំងស្លឹកបណ្ដាល ឱ្យខូចខាតទាំងស្រុង ស្រូវ១តោន និងសម្ភារៈ នៅក្នុងផ្ទះមួយចំនួន។
៤.ផ្ទះឈ្មោះ ធី ណា ប្រពន្ធឈ្មោះ ប៉ិច គឹមអ៊ន ទំហំ ៤×៥ម៉ែត្រ ដំបូលប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី បណ្ដាលឱ្យខូចខាតទាំងស្រុង និងសម្ភារៈនៅក្នុងផ្ទះ មួយចំនួន។
មូលហេតុ ផ្ទុះកំប៉ុងហ្គាស ផ្ទះឈ្មោះ ប្លោក ម៉ៅ (ដោយម្ចាស់មិននៅផ្ទះ) បណ្តាលឱ្យឆេះរាលដាលដល់ផ្ទះចំនួន៣ខ្នង ទៀតដែលនៅជាប់គ្នា៕
មតិយោបល់