ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងនគរបាលខណ្ឌ៧មករា បានបង្ក្រាបឃាត់ខ្លួនយុវជនម្នាក់ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស(យកកូនសោគាស់ទូលក់កាហ្វេរយកប្រាក់) ប្រព្រឹត្តនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង៣និង០០នាទី នៅចំណុចផ្សារសេរីភាព ភូមិ២ ក្រុម១៤ សង្កាត់វាល់វង ខណ្ឌ៧មករា ។
ជនរងគ្រោះឈ្មោះ ឌី ស៊ីដែន ភេទស្រី អាយុ៣១ឆ្នាំ មុខរបរលក់កាហ្វេ នៅផ្សារសេរីភាព ស្នាក់នៅផ្ទះលេខ១ ផ្លូវណត់ព្រីតសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។ ចំណែកជនសង្ស័យឈ្មោះ វក ត្រេន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិប្រាកដ ។
ជាមួយនឹងឃាត់ខ្លួន សមត្ថកិច្ចបានធ្វើតេស្តស្វែងរកសារធាតុញៀន លើជនសង្ស័យពិនិត្យទឹកនោមមានសារធាតុញៀន) ។ វត្ថុតាង និងសម្ភារៈដកហូតពីជនសង្ស័យរួមមាន៖ អត្តសញ្ញាណបណ្ណ១សន្លឹក, កូនសោចំនួន៣កូន, កាបូបស្ពាយចំហៀងពណ៌ខ្មៅចំនួន១, ប្រាក់រៀលចំនួន២៦០,០០០ រៀល (ម្ភៃប្រាំមួយម៉ឺនរៀល), ថង់ពណ៌ក្រហមដាក់ប្រាក់ចំនួន១ ។
ចំពោះប្រាក់រៀលជាសម្ភារៈរបស់ជនរងគ្រោះសមត្ថកិច្ចបាន ប្រគល់ឲ្យទៅម្ចាស់វិញជាបណ្តោះអាសន្ន នឹងថង់១ពណ៌ក្រហម ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិរដ្ឋាននគរបាលខណ្ទ ៧មករា ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕
មតិយោបល់