ព័ត៌មានជាតិ

កូរ៉ូឡា ពន្លះគោយន្តកន្ត្រៃ ស្លាប់ម្នាក់ របួសធ្ងន់ស្រាល៣នាក់!

កំពង់ធំ: នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង២និង៤០នាទីរសៀល នៅលើកំណាត់ផ្លូវជាតិលេខ៦២ ចន្លោះគីឡូម៉ែត្រលេខ២-៣ ភូមិត្រពាំងចំបក់ ឃុំត្រពាំងឫស្សីុ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តកូរ៉ូឡា ពន្លះជាមួយគោយន្តកន្ត្រៃ បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់តែម្តង។

សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាងរថយន្តម៉ាកកូរូឡា ពណ៌ស្លែ ស្លាកលេខ កំពង់ធំ2A-0826 បើកបរដោយឈ្មោះ ជា សុភក្រ្តា ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិចំបក់ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ (របួសស្រាល) រួមដំណើរជាមួយឈ្មោះ លី ឡាំប៉ូ ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិស្ទឹងសែន សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ (ស្លាប់នៅមន្ទីរពេទ្យឯកជន៥១៥ ខេត្តកំពង់ធំ) បានបុកជាមួយនឹងគោយន្តកន្ត្រៃ ដែលកំពុងអ្នកបើកបរដោយឈ្មោះ ហុក ម៉ៅ ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិផ្តៀក ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ(របួសធ្ងន់) រួមដំណើរជាមួយនិងប្រពន្ធឈ្មោះ ផា សុខីន អាយុ១៩ឆ្នាំ (របួសធ្ងន់) ដែលកំពុងបើកបរស្របទិសគ្នាពេញទំហឹងតែម្តង រហូតមានអ្នកស្លាប់និងរបួសបែបនេះ ។

ហើយករណីនេះដែរ សមត្ថកិច្ចបញ្ជាក់ថា បណ្តាលមកពីអ្នកបើកបររថយន្ត បើកក្នុងស្ថានភាពស្រវឹង និងមានល្បឿនលឿន៕

មតិយោបល់