ព័ត៌មានជាតិ

ជនសង្ស័យលួចម៉ូតូម្នាក់ត្រូវកម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំស្រួចធ្វើការស្រាវជ្រាវបង្រ្កាបបានដកហូតម៉ូតូប្រគល់ជូនជនរងគ្រោះវិញ

កំពង់ស្ពឺ: ជនសង្ស័យម្នាក់ដែលជាមុខសញ្ញាសង្ស័យពាក់ព័ន្ធករណីលួចម៉ូតូកាលពីថៃ្ងពុធទី១៥ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង៦និង០០នាទីនៅចំណុចភូមិក្តីអំបិល ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច កំពង់ស្ភឺ។

ក្រោយទទួលបានព័ត៌មានកម្លាំងជំនាញស្រុកបានសហការចុះស្រាវជ្រាវនិងកំណត់មុខសញ្ញាបានឈានទៅឃាត់ខ្លួនជនសង្សួ័យឈ្មោះថាច់ធារិទ្ធ ភេទប្រុសអាយុ២៣ឆ្នាំ មុខរបរធ្វើជាកម្មករ ក្នុងរម្មណីយដ្ឋាន”អូរថ្មដំរីរីសត”ស្ថិតនៅក្នុងភូមិថ្មីឃុំចំបក់ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ។

ម៉ូតូមួយគ្រឿងម៉ាកវេវពណ៍ខ្មៅពាក់ស្លាកលេខពោធិសាត់1C- 0237មូលហេតុម្ចាស់ទុកចោលនៅក្នុងរោងផ្ទះបាយខ្លួនកំពុងជាប់ដៃធ្វើការដោយបានទុកសោរជាប់និងម៉ូតូក្នុងអូរដំរីរីសតម្ចាស់ម៉ូតូឈ្មោះជានវុធភេទប្រុស២៩ឆ្នាំជាកម្មករក្នុងអូរថ្មដំរីរីសតស្ថិតនៅភូមិថ្មីឃុំចំបក់ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ។

បច្ចុប្បន្នក្រោយឃាត់ខ្លួនសមត្ថកិច្ចបានដកហូតម៉ូតូប្រគល់ជូនជនរងគ្រោះវិញនិងបានកសាងសំណុំរឿងបញ្ជូនករណីខាងលើទៅការិយាល័យជំនាញខេត្តចាត់ការតាមនីតិវិធីច្បាប់៕

 

មតិយោបល់