បទចម្រៀងមួយបទដែលមានចំណងជើងថា Baby I’m Sorry ដែលជាស្នាដៃកូនខ្មែរមួយទៀតហើយ ដែលកំពុងចែករំលែក នៅលើទំព័រហ្វេសប៊ុក ដែលមានអ្នកចែករំលែកឲ្យគ្នារហូតដល់ជិត ១ ពាន់នាក់ ( 1K ) ។ បទ Baby I’m Sorry ជាបទថ្មីសន្លាងដែលប្រសូត្រចេញពីស្នាដៃកូនខ្មែរ និងច្រៀងដោយលោក Jimmy Kiss ក្នុងកម្មវិធី Loy 9 ។ បទនេះដែរ ត្រូវបានតារាចម្រៀងកូនខ្មែរលើទឹកដីអាមេរិក លោក Jay Chan ក៏ចែករំលែកលើទំព័រខ្លួនផងដែរ ។
ជាមួយនឹងទឹកដមសំនៀង ពិរោះ សាច់ភ្លេងថ្មី សន្លាង យើងពិតជាមានមោទនៈភាពខ្លាំងណាស់ ដែលឃើញវិស័យសិល្បៈ ខ្មែរ ទាំងក្រៅស្រុក និងក្នុងស្រុក កំពុងរង្គើទៅរកភាពល្បីល្បាញ ខណៈដែលផលិតកម្ម ក្នុងស្រុក កំពុងផលិតបទចម្រៀងដែលជាស្នាដៃកូនខ្មែរ ប្រជែងគ្នាឥតឈប់ឈរ ។
មកទល់នឹងពេលនេះ បើនិយាយអំពីការផលិត បទចម្រៀង ដែលជាស្នាដៃកូនខ្មែរក្នុងស្រុក នោះ យើងសង្កេតឃើញថា ផលិតកម្ម ថោន កំពុង នាំមុខគេ រឿងផលិតបទថ្មី ជាពិសេសវ៉ុលសម្រាប់ចូលឆ្នាំតែម្តង ៕
ចូលនាំគ្នា គាំទ្រស្នាដៃខ្មែរ ដើម្បីវប្បធម៌ខ្មែរ ឈានទៅរកចំណុចកំពូល !
ទស្សនាបទចម្រៀង Baby I’m Sorry ដូចខាងក្រោមនេះ ៖
មតិយោបល់