ការសិក្សា ជាកត្តាជម្រុញឲ្យមានការរីកចម្រើន មិនថាតែបុគ្គល ក្រុមគ្រួសារ និងសង្គមនោះទេ។ ប៉ុន្តែអ្នកគួរតែសម្រេចចិត្តសិក្សានៅសាលាណា ដែលមានការទទួលស្គាល់ទាំងជាតិ និងអន្តរជាតិ ព្រមទាំងសាស្រ្តាចារ្យដែលមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ និងពោរពេញទៅដោយបទពិសោធន៍ទាក់ទងនឹងជំនាញដែលត្រូវបង្រៀន។
វិទ្យាស្ថាន CamEd Business School ជាវិទ្យាស្ថានដែលផ្តល់ការបណ្តុះបណ្តាលទៅលើថ្នាក់បរិញ្ញាបត្រជំនាញគណនេយ្យ និងហិរញ្ញវត្ថុ ដែលមានការទទួលស្គាល់ទាំងថ្នាក់ជាតិ និងអន្តរជាតិ។ បន្ថែមពីនោះ សិស្សនិស្សិតទាំងអស់ដែលសិក្សាជាមួយវិទ្យាស្ថាន CamEd Business School នឹងសិក្សាជាមួយគ្រូដែលអញ្ជើញមកពីបណ្តាប្រទេសល្បីៗនៅលើពិភពលោកដូចជា សហរដ្ឋអាមេរិក សិង្ហបុរី ហ្វីលីពីន និងបណ្តាប្រទេសល្បីៗជាច្រើនទៀតនៅលើពិភពលោក។
ក្នុងនោះផងដែរ សិស្សនិស្សិតទាំងអស់នឹងសិក្សានៅក្នុងថ្នាក់ដ៏ធំទូលាយ ជាមួយបរិក្ខារទំនើបដែលជាកត្តាមួយក្នុងការជួយជម្រុញអោយសិស្សនិស្សិតមានផាសុកភាពដល់ការសិក្សារបស់និស្សិតមួយផ្នែកផងដែរ។ វិទ្យាស្ថាន CamEd Business School ក៏មាននូវក្លឹបសិក្សាជាច្រើនដូចជា ក្លឹបពាណិជ្ជកម្មអន្តរជាតិ ក្លឹបសវនកម្ម ក្លឹបសមាគមនិសិ្សត និងក្លឹបជាច្រើនផ្សេងទៀតដែលជាផ្នែកមួយបន្ថែមទៅលើការសិក្សារបស់សិស្សានិស្សិតអោយកាន់តែមានភាពជោគជ័យ។
ចំណុចសំខាន់បំផុតដែលវិទ្យាស្ថានយកចិត្តទុកដាក់បំផុតសម្រាប់និស្សិត គឺឱកាសការងារ ព្រោះថាវិទ្យាស្ថានមានជានាយកដ្ឋានមួយដើម្បីស្វែងរកការងារដល់និស្សិតនៅពេលដែលបញ្ចប់ការសិក្សា។ នាយកដ្ឋាននេះនឹងជួយសម្របសម្រួលដល់និស្សិតក្នុងការសរសេរជាប្រវត្តិរូបសង្ខេប ចែករំលែកបទពិសោធន៍ទៅលើការសម្ភាសដើម្បីដោយគេចាប់អារម្មណ៍ និងប្រឹក្សាយោបល់ផ្សេងៗដែលទាក់ទងនៅនឹងវិស័យការងារ។
បើសិនជាប្អូនៗមានចំណាប់អារម្មណ៍ក្នុងជំនាញគណនេយ្យ និងហិរញ្ញវត្ថុ ឬក៏ចង់ប្រឹក្សាយោបល់បន្ថែមទាក់ទងនឹងការជ្រើសរើសមុខវិជ្ជាដើម្បីសិក្សានៅថ្នាក់មហាវិទ្យាល័យ ប្អូនៗអាចមកប្រឹក្សាបាននៅទីតាំងផ្ទាល់របស់វិទ្យាស្ថាន CamEd Business School ដែលមានទីតាំងនៅអគារលេខ ៦៤ ផ្លូវ ១០៨ រាជធានីភ្នំពេញ ហើយវិទ្យាស្ថានក៏បើកជារៀងរាល់ថ្ងៃគឺ ពីថ្ងៃចន្ទ រហូតដល់ថ្ងៃអាទិត្យ វេលាម៉ោង ៧ព្រឹក រហូតដល់ម៉ោង ៨យប់។ លោកអ្នកក៏អាចទំនាក់ទំនងសួរពត៌មានតាមរយៈលេខទូរស័ព្ទ ០២៣ ៩៨៦ ៥២២/ ០២៣ ៩៨៦ ៥២៣/ ០២៣ ៩៨៦ ៩៦០/ ០២៣ ៩៨៦ ៩៦១ ឬចូលទៅកាន់គេហទំព័រ www.cam-ed.com ។
មតិយោបល់