កំពូលអ្នកវិភាគខាង iPhone លោក Ming-Chi Kuo បានឲ្យដឹងថា ក្រុមហ៊ុន Apple អាចនឹងកែប្រែទម្លាប់ក្នុងការប្រកាសបង្ហាញ iPhone ថ្មី ដោយតាមការបញ្ជាក់របស់លោកគឺ iPhone អាចនឹងបង្ហាញវត្តមាននៅក្នុងខែសីហា មិនមែនបង្ហាញខ្លួននៅក្នុងខែកញ្ញា ដូចសព្វដងនោះទេ។
លោក Kuo បានបន្ថែមទៀងថា iPhone ថ្មីគឺត្រូវបាន Apple ធ្វើការកែប្រែទៅលើរូបរាងបន្ដិចប៉ុណ្ណោះ ចំណែកឈ្មោះគឺបន្ថែមអក្សរ «S» ដដែល មានន័យថា iPhone ថ្មីមានឈ្មោះ «iPhone 6S និង iPhone 6S Plus» និងមានអេក្រង់ ៤,៧អ៊ីង និង ៥,៥អ៊ីង។
គួរបញ្ជាក់ផងដែរថា នៅមុននេះ មានព័ត៌មានចចាមអារ៉ាមថា Apple នឹងធ្វើការអភិវឌ្ឍន៍ iPhone ដោយបំពាក់កាមេរ៉ាកម្រិត ១២មេហ្គាភិចសែលសម្រាប់ iPhone ជំនាន់ថ្មី៕
ព័ត៌មានជាតិ
មតិយោបល់