ព័ត៌មានជាតិ

​មិនដឹង​ប្រញាប់ទៅណា! យុវជនម្នាក់​ជិះម៉ូតូលឿន បុកលោកយាយកំពុងដើរតាមផ្លូវ រងរបួសធ្ងន់!

ស្ទឹងត្រែង: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូបុកអ្នកថ្មើរជើង បណ្តាលឲ្យ​លោកយាយម្នាក់រងរបួសធ្ងន់​។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៩និង៤០នាទីព្រឹក ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ នៅផ្លូវ៣៧៦ ​ភូមិសាមឃួយ ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង។

ម៉ូតូបង្កម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្ទឹងត្រែង1A-8167 ជិះដោយឈ្មោះ លួយ ឆនី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ កសិករ មានទីលំនៅឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង។

ចំណែកជនរងគ្រោះមានឈ្មោះ ឡាត់ សាត់ ភេទស្រី អាយុ៧៩ឆ្នាំ រងរបួសធ្ងន់ ស្នាក់នៅភូមិឃុំកើតហេតុ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ និងនាំយកម៉ូតូមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលសាមឃួយ រង់ចាំការដោះស្រាយគ្នាពេលក្រោយ៕

មតិយោបល់