ភ្នំពេញៈ ស្រ្តី២នាក់ ម្នាក់ជាអាជីវករលក់សាច់ជ្រូក ម្នាក់ជាអ្នឡើងផ្សារ ខ្វះការយោគយល់គ្នា ព្រោះរឿងចតម៉ូតូ រហូតឈានដល់ប្រើហិដាក់គ្នា ម្ខាងបាក់ធ្មេញអស់៣ ឯម្ខាងទៀតបែកមុខ កើតទុក្ខមិនសុខចិត្ត ឲ្យប៉ូលិសហៅចូលប៉ុស្តិ៍ទាំងសងខាង កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៩ ស្ថិតនៅផ្សារពោធិចិនតុង ភូមិប៉ប្រ៉កជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ។
ភាគីម្ខាងជាអាជីវករលក់សាច់ជ្រូក ក្នុងផ្សារពោធិ៍ចិនតុង រងរបួសបាក់ធ្មេញអស់៣ ឯភាគីម្ខាងទៀតជា អ្នកឡើងផ្សារ ដើម្បីរកទិញម្ហូបអាហារ របួសបែកមុខ ។
តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ ស្រ្តីជាភាគី អ្នកទ្បើងផ្សារ បានជិះម៉ូតូ ទៅឈប់ចតនៅមុខតូប របស់ស្ត្រីលក់សាច់ជ្រូក ដែលគេកំពុងធ្វើការជួសជ្រុល ហើយចូលទៅក្នុងទិញម្ហូប លុះចេញមកវិញ ត្រូវបាន ស្រ្តីលក់សាច់ជ្រូក ស្ដីឲ្យកប់ៗមាត់ ថា នៅកន្លែងផ្ញើមានម៉េច មិនយកទៅផ្ញើ យកម៉ូតូមកចត ទើសគេឯង ទើបក្លាយជាទំនាស់ពាក្យសម្តី ឈានដល់ប្រើហិង្សាវាយតប់គ្នា អ្នកលក់សាច់ជ្រូកបាក់ធ្នេញ អ្នកឡើងផ្សារ បែកមុខ បាត់ខ្សែក និងក្រវិល ពេលប្រយុទ្ធគ្នា ផ្អើលនៅផ្សារពោធិ៍ចិនតុង ភ្លាមៗផងដែរ បូលិសទៅអន្តរាគមន៍ ហៅនាំ ភាគីទាំងសងខាង ចូលប៉ុស្តិ៍ សម្របសម្រួលនិយាយមិនត្រូវគ្នា ជាលទ្ធផលឃាត់ទាំង២ បន្តតាមនីតិវិធី៕
មតិយោបល់