Post News Media ព័ត៌មានជាតិ បើមិនជួបគ្រោះ...

បើមិនជួបគ្រោះថ្នាក់បែបមិនដឹងទេ! រថយន្ត២គ្រឿង លាំងគ្នាដូចរន្ទះខ្ជាក់ឈើចេញហើយធ្វើតេស្តទឹកនោម មានសារធាតុញៀនទៀត..

កំពង់ឆ្នាំង: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្ត២គ្រឿងបានបុកគ្នាពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ខ្ជាក់ឈើចេញមកខាងក្រៅ សំណាងល្អគ្មានអ្នកណាម្នាក់រងរបួស។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៤៥នាទីយប់ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវក្រាលកៅស៊ូខេត្ត ត្រង់ចំណុចផ្លូវបំបែក (មុខធនាគារខេត្ត) ក្នុងភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

ក្នុងនោះដែរ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនអ្នកបើកបររថយន្តម៉ាក កាម៉ារី បាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2G-9919 ដែលមាន
ដឹកឈើប្រភេទ ក្រញូង ពេញ១ឡាន និងធ្វើតេស្តទឹកនោម ពិនិត្យឃើញ មានផ្ទុកសារធាតុញៀន ឈ្មោះ សិទ្ធ កៅលី ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិ-ឃុំ អូរអំបិលស្រុកសេរីសោភណ្ឌ ខេត្តបន្ទាយមានជ័យ ដើម្បីកសាងសំណុំរឿងតាមនិតិវិធី បន្តទៀត៕