ព័ត៌មានជាតិ

រន្ធត់! ដូយផ្ទះ២ល្វែងដើម្បីធ្វើជាន់ខាងក្រោម ភ្លាត់សង្កត់ស្លាប់២នាក់ របួសធ្ងន់ម្នាក់!

បន្ទាយមានជ័យ: សមត្ថកិច្ចបានប្រាប់ Post News ថា មានមនុស្ស២នាក់បានស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ ខណ:ដែលកំពុងដូយផ្ទះឈើ២ល្វែង កាលពីវេលាម៉ោងប្រមាណជា៣រសៀល ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ ក្នុងភូមិ​ក្បាល​ស្ពាន សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ។

អ្នកដែលមានស្លាប់ទី១​ឈ្មោះ ខ្លូត សា​រួន ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ (​មេជាង​) , ទី២.​ឈ្មោះ ធុ​ច ពិសិដ្ឋ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ (​មេជាង​) និងអ្នករងរបួសម្នាក់ទៀតមានឈ្មោះ ​របួស​ម្នាក់​ធ្ងន់​មានឈ្មោះ ឆាវ បួ​ត ភេទ​ប្រុស អាយុ​២៩​ឆ្នាំ (​កម្មករ​)។

បញ្ជាាក់បន្ថែមថា ករណីនេះកើតឡើងនៅ​ពេលដែលកំពុង​ដូ​យ​ផ្ទះ​ឈើ​២​ល្វែង ​រៀបចំ​ខាងក្រោម ខណ:ដែលកំពុងដូ​យ​ដាក់​កំណល់​ក្រោម ស្រាប់តែ​ភ្លាត់​សង្កត់​មក​លើ​ជាង ​ស្លាប់​២​នាក់ និងរបួសធ្ងន់ម្នាក់បែបនេះតែម្តង៕

មតិយោបល់