បន្ទាយមានជ័យៈ ថ្ងៃអង្គារ ១៤កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១១និង០៥ នាទី ស្ថិតនៅភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ មានករណីឆេះផ្ទះមួយខ្នង ៥មx៦ម ដែលបង្កដោយឈ្មោះ ទី ចាន់រួន ភេទប្រុស អាយុ ៣៧ ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ ។
ហេតុការណ៍ខាងលើនេះ ជនបង្កបានធ្វើសកម្មភាពយកកាំបិតខ្វែវ ប្រហែលមួយម៉ែត្រ យកទៅវ៉ៃកម្ទេចពាងទឹកអស់ចំនួន១១ នឹងបន្តទៅដុតផ្ទះឆេះអស់ចំនួនមួយខ្នង ដែលមានទំហំ ៥ ម៉ែត្រគុណនឹង ៦ម៉ែត្រ ធ្វើអំពីឈើ ជញ្ជាំងស័ង្កសី ដំបូល ស័ង្កសី របស់ជនរងគ្រោះឈ្មោះ ធ ធួត ភេទស្រី អាយុ ៦០ឆ្នាំ រស់នៅភូមិពងអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ (ដែលត្រូវជាម្ដាយបង្កើតរបស់ជនបង្ក) ។
ករណីនេះបណ្ដាលឱ្យឆេះរាបដល់ដី និងឆេះអស់សម្ភារៈមួយចំនួនរួមមាន៖
– សូឡាចំនួន ០១ ផ្ទាំង
– ទូរទស្សន៍ចំនួន ០១
– អាគុយ (៤០ អំពែ) ចំនួន ០១
– ម៉ូតូចំនួន ០២ គ្រឿង
– ស្រូវចំនួន ០២ បាវ
– អង្ករចំនួន ០១ ការ៉ុង
– ទូរស័ព្ទចំនួន ០១
– លុយចំនួន ២០០០ បាត់ និង សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃមួយចំនួនផ្សេងទៀត ។
មូលហេតុ៖ បណ្តាលមកពី ខឹងម្តាយមិននៅផ្ទះ ។
កិច្ចប្រតិបត្តិការ កម្លាំងអន្តរាគមន៍ ពន្លត់អគ្គិភ័យ មិនបានចេញជួយសង្រ្គោះទាន់ពេលទេ ដោយមូលហេតុការផ្ដល់ព័ត៌មាន មានការយឺតយ៉ាវផ្លូវពិបាក ហើយផ្ទះនៅដាច់ស្រយាលពីគេឯង ៕
មតិយោបល់