ព្រះសីហនុៈ មានករណីអគ្គិភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋ២ខ្នង
អស់ទាំងស្រុង។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង១និង៤០នាទីរសៀល ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ នៅម្តុំអូ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះ ជាផ្ទះរបស់ស្ត្រីអតីតៈអ្នកចម្រៀងតាមក្រុមតន្ត្រីមហាជនក្នុងក្រុងព្រះសីហនុ
ហើយកាលពីប្រមាណ២ឆ្នាំមុន ផ្ទះនេះក៏ធ្លាប់ត្រូវបានអគ្គិភ័យឆេះម្តងរួចមកហើយ។
ហើយសមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យ ជួយអន្តរាគមន៍ដើម្បីទប់ស្កាត់កុំឲ្យរាលដាលដល់ផ្ទះពលរដ្ឋផ្សេងទៀតផងដែរ៕
មតិយោបល់