ព័ត៌មានជាតិ

First News: នៅមុននេះបន្តិច មានករណីប្តីបាញ់ប្រពន្ធ និងបាញ់ខ្លួនឯងតាមក្រោយនៅកំបូល ផ្តើមចេញពីទំនាស់ក្នុងគ្រួសារ

ភ្នំពេញៈនៅមុននេះបន្តិច អធិការខណ្ឌពោធិ៍សែនជ័យ​ លោក យឹម សារ៉ាន់ បានប្រាប់ឲ្យដឹងថា មានករណីប្តីបាញ់ប្រពន្ធ រួចបាញ់ខ្លួនឯងតាមក្រោយនៅកំបូល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោក យឹម សារ៉ាន់ បន្តទៀតថា ហេតុការណ៍នេះ ត្រូវបានគេបង្ហើបដំបូងថា កើតចេញពីទំនាស់ក្នុងគ្រួសារ ដោយប្តីរូបនោះ បានបាញ់សម្លាប់ប្រពន្ធខ្លួន​ឯងនៅជិតគ្រែដេក រួចហើយក៏រត់ទៅបន្ទប់ទឹកបាញ់សម្លាប់ខ្លួន​ឯងជាក្រោយ។

បើតាមភ្នាក់ងារឆ្លើយឆ្លងព័ត៌មានរបស់ Post News បានឲ្យដឹងដោយផ្អែកតាមអ្នកនៅជិតខាងនោះថា ចំពោះមូលហេតុវិញ គឺផ្តើមចេញពីទំនាស់ក្នុងគ្រួសារ។ សមត្ថកិច្ចកំពុងតាមដាន។ ព័ត៌មានលំអិត Post News នឹងផ្សាយជូននៅពេលបន្តិចទៀតនេះ៕

មតិយោបល់