ភ្នំពេញៈ តាមសេចក្ដីជូនដំណឹងរបស់អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦ នៅ វេលាម៉ោង៩៖១២នាទីយប់នេះ មានករណីដាច់ចរន្តអគ្គិសនីនៅ បន្ទប់ភ្លើងលេខ 307-F1 ដែលស្ថិតនៅ ផ្លូវលេខ២៣ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
មូលហេតុ ត្រូវបានអគ្គិសនីកម្ពុជា បញ្ជាក់ថា ដោយសារមានកំហូចដំណរខ្សែបណ្ដាញតង់ស្យុងទាប(LV) ដែលបច្ចុប្បន្ន ក្រុមការងារបច្ចេកទេសកំពុងធ្វើការជួសជុល ដើម្បីឲ្យអតិថិជនមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅមុនម៉ោង១០៖៣០នាទីយប់នេះ៕
មតិយោបល់