កំពង់ស្ពឺៈ លោកវរសេនីយ៍ទោ សាយ ប៊ុនថន អធិការនគរបាលស្រុកភ្នំស្រួច បានប្រាប់ Post Newsថា កាលពីវេលាម៉ោង២និង៥០នាទី យប់ឈានចូលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨នៅចំណុចភូមិផ្សារត្រពាំងក្រឡឹង ឃុំគីរីវន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានករណីអគ្គិភ័យឆេះរោងសិប្បកម្មកែច្នៃឈើមួយកន្លែង បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
លោកអធិការបន្តថា ម្ចាស់ទីតាំងដែលត្រូវអគ្គិភ័យឆាបឆេះនេះមានឈ្មោះ ទីវ ទ្រី ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិផ្សារត្រពាំងក្រឡឹង ឃុំគីរីវន្ត ស្រុកភ្នំស្រួច បណ្តាលឲ្យឆេះអស់ផ្ទះតៀមចំនួន២ខ្នង ធ្វើពីឈើប្រក់ក្បឿង មានទំហំ១២គុណ៨ម៉ែត្រ ឆេះអស់ទាំងស្រុង និងសម្ភារៈ ដែលនៅក្នុងផ្ទះមានទ្វារ ដែលធ្វើពីឈើ ឆេះខូចខាតអស់មួយចំនួនមូលហេតុបណ្តាលមកពីទុស្សេខ្សែភ្លើង និងប្រើប្រាស់ឡានទឹកអស់ចំនួន៣ឡានផងដែរ៕
មតិយោបល់