ព័ត៌មានកីឡា

Messi៖ ថ្ងៃនេះជាការប្រកួតដ៍តាមតឹងមួយ តែយើងនឹងកែប្រែប្រវត្តិសាស្ត្រនេះ

ខ្សែប្រយុទ្ធកំពូលអាហ្សង់ទីន Lionel Messi បានត្រៀមខ្លួនរួចហើយ ក្នុងការ​ប្រកួតជាមួយក្រុមតោខៀវ Chelsea យប់នេះ ដោយកីឡាកររូបនេះ ចង់ផ្តល់មេ​រៀនថ្មីមួយដល់ ក្លិបអង់គ្លេសឲ្យរាងចាលម្តង។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ The Goal បានឲ្យដឹងថា Lionel Messi ហាក់មិនភ័យព្រួយចំពោះការទទួលក្រុមតោខៀវ Chelsea ក្នុងជំនួប​ជើង​ទី២ UEFA Champion League នៅ Camp Nou ឡើយ។ ក្នុងនោះដែរ​ Messi បាននិយាយថា៖ ថ្ងៃនេះគឺជាការប្រកួតដ៍តានតឹងមួយ សម្រាប់ពួកយើង​ដែលត្រូវទទួលក្រុមខ្លាំងដូចជា Chelsea បែបនេះ, វាមិនងាយស្រួលឡើយក្នុង​ការ​យកឈ្នះក្រុមដែលមានប្រព័ន្ធការពាររឹងមាំបែបនេះ។ ក៍ប៉ុន្តែ សម្រាប់ការប្រកួតនេះដែរ ពួកយើងបានត្រៀមខ្លួនយ៉ាងល្អ ក្នុងការបំបាក់ក្រុម Chelsea ព្រោះថាយើងចង់ផ្តល់មេរៀនមួយ ឲ្យពួកគេ បានស្គាល់ និងឈឺចាប់​ដូចអ្វីដែលពួកគេធ្លាប់ធ្វើមកលើយើង។

តាមរយ:ការនិយាយ​​បែប​នេះ មានន័យថា​ ក្រុម Barcelona ចង់បំបាក់ក្រុមតោ​ខៀវ Chelsea ឲ្យជ្រុះចេញពី Champion League ត្រឹមវគ្គ ១៦ក្រុមចុង​ក្រោយ​នេះ។ ម្យ៉ាងវិញទៀត ការតាំងចិត្តយ៉ាងមុខមាំ របស់ Lionel Messi នេះដែរ​ អាចក្លាយជាកម្លាំងចលករមួយយ៉ាងសំខាន់ ក្នុងការជម្រុញឲ្យក្រុម Barcelona យកឈ្នះក្រុម Chelsea នាយប់នេះ។ គួរបញ្ជាក់ផងដែរថា កាលពីជើងទី១ នៅទឹកដី Chelsea លទ្ធផលរវាងក្រុមទាំង២ បានបញ្ចប់ ១-១ ខណ:ជើងទី២ នេះលេងទឹកដី Barcelona វិញម្តង តើលទ្ធផលនឹងមានការប្រែប្រួលកម្រិត​ណាវិញ?

មតិយោបល់