កោះកុងៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃចន័្ទ-អង្គារ៍ ១១-១២រោច ខែផល្គុន ឆ្នាំរការ នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១២ និង១៣ ខែមីនា ឆ្នាំ២០១៨ មន្រ្តីសាខាកាំកុងត្រូលខេត្តកោះកុងនិងមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត បានសហការជាមួយរថយន្តមន្ទីរពិសោធន៍ចល័តផ្នែកប្រេងឥន្ទនៈ របស់អគ្គនាយកដ្ឋានកាំកុងត្រូលបានចុះធ្វើការត្រួតពិនិត្យអនុលោមភាព គុណភាព បរិមាណ និងថ្លៃលក់រាយប្រេងឥន្ធនៈរបស់ស្ថានីយ៍ ដេប៉ូ នៅក្នុងខេត្តកោះកុងបានចំនួន៩ទីតាំង។
ជាលទ្ធផល ៦ទីតាំង មានអនុលោមភាពទាំងគុណភាព(ល្អ) និងបរិមាណ(គ្រប់លីត្រ) ។ចំណែក៣ទីតាំងទៀតមិនមានអនុលោមភាព(ខុសបរិមាណ២ទីតាំង និងខុសទាំងគុណភាព និងបរិមាណ១ទីតាំង) ហើយមន្រ្តីយើងបានធ្វើការណែនាំ និងធ្វើកិច្ចសន្យាជាមួយម្ចាស់ស្ថានីយ៍ ដេប៉ូ ចែកចាយទាំង៣ទីតាំងខាងលើ ដើម្បីឲ្យម្ចាស់ស្ថានីយ៍ប្រេងកែតម្រូវឡើងវិញ៕
មតិយោបល់