សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ​ ៤នាក់ ករណីស្ដុក និងផលិតគ្រឿងសំអាងខុសច្បាប់

ភ្នំពេញៈ ដោយមានការឯកភាពពីឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ សមត្ថកិច្ចផែនការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះបង្ក្រាបជាក់ស្តែងទីតាំងស្តុក និងផលិតគ្រឿងសំអាងខុសច្បាប់មួយកន្លែងនៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ដោយរកឃើញផលិតផលគ្រឿងសំអាងចំនួន ៥៥តោន ជាបណ្តោះអាសន្ន ពេលនេះសមត្ថកិច្ចកំពុងបន្តនីតិវិធីស្រាវជ្រាវបន្ត និងបានឃាត់ខ្លនជនសង្ស័យចំនួន ៤នាក់ បញ្ជូនទៅតុលាការដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ការអុវត្តនេះក៏មានការចូលរួមសហការពីមន្ត្រី នៃអគ្គនាយកដ្ឋានកាំកុងត្រូល និងមន្ត្រីនៃមន្ទីរសុខាភិបាលផងដែរ៕

ទៀតហើយ! ម៉ាស់ និង ទឹកអាល់កុល លក់ក្នុងតម្លៃថ្លៃ ជូនប្រជាពលរដ្ឋ ដែលគ្មានគុណភាព

ភ្នំពេញៈ យោងតាមផេកទូរទស្សន៍ជាតិកម្ពុជា បានឲ្យដឹងថា មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានកាំកុងត្រូល ចុះប្រតិបត្តិការ ឆែកឆេរ នៅតាមឱសថស្ថាននានា ចំនួន៤ទីតាំង រួមមាននៅម្តុំផ្សារអូឡាំពិក ម្តុំផ្សារតាប៉ាង ផ្សាទំនើបម៉ាក្រូ និងផ្សារទំនើបអ៊ីអនសែនសុខ ដើម្បីស្វែករកនូវផលិតផល ម៉ាស់ និងអាកុល សម្រាប់លាងសំអាតដៃ ដែលគ្មានគុណភាព និងលក់ក្នុងតម្លៃថ្លៃជូនដល់ប្រជាពលរដ្ឋ ឆ្លៀតឱកាសដែលវីរុសកូវីត១៩ (COVIT19)…

រកឃើញមានភាពមិនប្រក្រតី នៅស្ថានីយ /ដេប៉ូចែកចាយប្រេងឥន្ធនៈ ០៣ ទីតាំង ក្នុងខណ្ឌបឹងកេងកង

ភ្នំពេញៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ១១រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ មន្ត្រីអគ្គនាយកដ្ឋានកាំកុងត្រូល ដោយមានការសហការពី អាជ្ញាធរដែនដី បាននាំយករថយន្តពិសោធន៍ចល័ត ផ្នែកប្រេងឥន្ធនៈ ចុះត្រួតពិនិត្យបណ្តាស្ថានីយ/ដេប៉ូចែកចាយប្រេងឥន្ធនៈចំនួន ០៤ ទីតាំង…

សូមប្រុងប្រយ័ត្ន ផលិតផលទឹកអាល់កុលលាងសម្អាតដៃ មានជាតិមេតាណុលខ្ពស់ ប៉ះពាល់សុខភាព ជាពិសេសភ្នែក

អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម សូមជូនដំណឹងស្ដីពី ការទប់ស្កាត់ការចរាចរ ចែកចាយ និងទិញផលិតផលអេទីលអាល់កុលក្លែងក្លាយ ឬមេតាណុល ប្រើប្រាស់សម្រាប់លាងសម្អាតដៃ បង្ការការចម្លងវីរ៉ុសកូរ៉ូណាថ្មី (COVID-19)៕

សូមប្រុងប្រយ័ត្នបងប្អូន! រកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទ នៅខេត្តរតនគិរី

រតនគិរីៈ យោងតាមអគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹង នៅថ្ងៃចន្ទ ៨រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ មន្ត្រីសាខាកាំកុងត្រូលខេត្តរតនគិរី ដោយទទួលបានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យ គុណភាពសុវត្ថិភាព ម្ហូបអាហារ នៅផ្សារអូរយ៉ាដាវ និងផ្សារបរកែវខេត្តរតនគិរីគោលដៅសំខាន់ នៃការត្រួតពិនិត្យគឺដើម្បីស្រាវជ្រាវទប់ស្កាត់…

ទឹកដោះគោជូរ និងទឹកក្រូច ខូចគុណភាពហួសកាលបរិច្ឆេទប្រើប្រាស់ជាច្រើនត្រូវបានមន្រ្តីសាខាកាំកុងត្រូលខេត្តឧត្តរមានជ័យ ធ្វើការដកហូត

ឧត្តរមានជ័យៈ យោងតាមផេករបស់អគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ មន្រ្តីសាខាកាំកុងត្រូលខេត្តឧត្តរមានជ័យ បានសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត បានចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ដោយបានត្រួតពិនិត្យទៅលើទំនិញវេចខ្ចប់ស្រាប់នៅតាមបណ្ដា ម៉ាត និងស្តង់លក់ភេសជ្ជៈ នៅភូមិឈូក សង្កាត់សំរាង ក្រុងសំរោង ខេត្ដឧត្ដរមានជ័យ។ គោលដៅសំខាន់នៃការត្រួតពិនិត្យគឺដើម្បីស្រាវជ្រាវទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់…

បបែលងៀត បាញ់ឌុក លតខៀវ ផ្លែប៉ោម សារី ផ្លែគូលេនមានផ្ទុកសារធាតុគីមីហាមឃាត់ត្រូវបានមន្ត្រីសាខាកាំកុងត្រូល ធ្វើការដកហូត

បាត់ដំបងៈ យោងតាមផេករបស់អគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ សាខាកាំកុងត្រូលខេត្តបាត់ដំបង ដោយសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត អាជ្ញាធរដែនដី គណៈកម្មការផ្សារ និងមន្តី្រមន្ទីរពិសោធន៍ បាននាំយករថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារ បានចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យទៅលើទំនិញម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រាប់ ដែលមានដាក់តាំងលក់នៅតាមស្តង់នានា ក្នុងពិធីបុណ្យទន្លេ និងនៅផ្សារធំបាត់ដំបង ស្ថិតក្នុងក្រុងបាត់ដំបង។ ក្នុងសកម្មភាពនេះ…

តែទឹកឃ្មុំ ទឹកក្រូច ភេសជ្ជៈប៉ូវកម្លាំង ទឹកត្រី ទឹកត្រចៀកកាំ ស្រាបៀរ ខូចគុណភាព និងហួសកាលបរិចេ្ឆទការប្រើប្រាស់ ក្នុងហាងទំនិញមួយកន្លែង ត្រូវបានមន្ត្រីសាខាកាំកុងត្រូល ធ្វើការដកហូត

ភ្នំពេញៈ យោងតាមផេករបស់អគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ មន្ត្រីសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ ដោយបានការសហការជាមួយ អាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទីតាំងហាងទំនិញមួយកន្លែង ស្ថិតក្នុងភូមិបឹង សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ គោលបំណងនៃការត្រួតពិនិត្យគឺ ដើម្បីស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។…

រកឃើញស្ថានីយ/ដេប៉ូចែកចាយប្រេងឥន្ធនៈ ០៣ ទីតាំង នៅខេត្តពោធិ៍សាត់ មានភាពមិនប្រក្រតី

ពោធិ៍សាត់ៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹង នៅថ្ងៃសុក្រ ៥រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃ១៣ ខែមីនា ឆ្នាំ២០២០ មន្ត្រីអគ្គនាយកដ្ឋានកាំកុងត្រូល ដោយមានការសហការពី អាជ្ញាធរដែនដី បាននាំយករថយន្តពិសោធន៍ចល័ត ផ្នែកប្រេងឥន្ធនៈ ចុះត្រួតពិនិត្យបណ្តាស្ថានីយ/ដេប៉ូចែកចាយប្រេងឥន្ធនៈចំនួន ០៦ ទីតាំង…

សូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់! រកឃើញម្សៅស៊ុប ខូចគុណភាព ជាច្រើនកញ្ចប់

ក្រចេះ: យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងនៅថ្ងៃសុក្រ ៥រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ មន្រ្តីសាខាកាំកុងត្រូលខេត្តក្រចេះ ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មការផ្សារ បានចុះត្រួតពិនិត្យផលិតផលទំនិញ និងម្ហូបអាហារ នៅផ្សារសាមគ្គី និងតាមបណ្តាតូប ផ្ទះល្វែងជុំវិញផ្សារ ក្នុងក្រុងក្រចេះ…