ព័ត៌មានជាតិ

គ្រោះថ្នាក់ឥឡូវសាហាវៗណាស់! រថយន្តមីស៊ុយប៊ីស៊ី បុកម៉ូតូវ៉េវ ស្លាប់និងរបួស២នាក់ យ៉ាងរន្ធត់!

កំពង់ធំ: លោកប្រធានការិយាល័យចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តមីស៊ុយប៊ីស៊ីមួយគ្រឿង បើកមិនប្រកាន់ស្តាំ ជ្រុលទៅបុកម៉ូតូវ៉េវ បណ្តាលឲ្យបុរសម្នាក់ស្លាប់និងរបួសធ្ងន់ម្នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងកាលវេលាម៉ោង១រសៀល ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៦ ភូមិពោធិ៍ខាវ ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្តម៉ាក មីស៊ុយប៊ីស៊ី ពណ៌បៃតងចាស់ ពាក់ស្លាកភ្នំពេញ 2A-7416 បើកបរ ពីត្បូងទៅជើង ដោយឈ្មោះ ទេព តូនី ភេទប្រុស អាយុ៧៤ឆ្នាំ បានបុកជាមួយនឹងម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ គ្មានលេខគ្មាន បើកបរពីជើងទៅត្បូង ដោយឈ្មោះ ជឿន ជាង ភេទប្រុស អាយុ៤៤ឆ្នាំ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង។ ចំណែកអ្នកបើកបររថយន្តរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ៕

មតិយោបល់