ព័ត៌មានជាតិ

រថយន្តក្រឡុកស៊ីម៉ង់ត៍ របស់ក្រុមហ៊ុន «ជីបម៉ុង» បត់អត់ស៊ីញ៉ូ ត្រូវម៉ូតូបុកទាំងកំរោល

ភ្នំពេញៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្តក្រឡុកស៊ីម៉ង់ត៍ របស់ក្រុមហ៊ុន«ជីបម៉ុង» មួយគ្រឿង បត់មិនស៊ីញ៉ូ ត្រូវម៉ូតូសង់បុកពេញទំហឹង បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់ កាលពីវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ ក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

គ្រោះថ្នាក់នេះ បង្កឡើងដោយរថយន្តក្រឡុុកស៊ីម៉ង់ត៍របស់ក្រុមហ៊ុន«ជីបម៉ុង» ក្បាលពណ៌ស លាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ ភ្នំពេញ 5A-0745 បើកដោយបុរសម្នាក់ពីលិចទៅកើតក្នុងល្បឿនលឿន ដល់កន្លែងកើតហេតុ ស្រាប់តែបត់ស្ដាំមិនស៊ីញ៉ូ ក៏ត្រូវម៉ូតូសង់សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ ស្លាកលេខ ភ្នំពេញ 1CJ-5559 បុកទាំងកម្រោល បណ្តាលឲ្យរបួសធ្ងន់តែម្តង ៕

មតិយោបល់