ព័ត៌មានជាតិ

ផ្អើលយប់មិញ! ក្រុមក្មេងទំនើង វាយតបគ្នា នៅក្រុងក្រចេះ

ក្រចេះ: សម​ត្ថកិច្ច បានចុះបង្ក្រាប និងឃាត់ខ្លួនក្មេងទំនើងពីរក្រុមមានគ្នាចំនួន ៦នាក់ ដែលដេញវាយតប់គ្នា បណ្តាលឲ្យរបួសទាំងសងខាង នៅម្តុំផ្លូវទឹកស្អាត ក្នុងក្រុងក្រចេះ កាលពីយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩។

យ៉ាងណាមិញសមត្ថកិច្ច បញ្ជាក់ថា បក្ខពួកក្រុមក្មេងទំនើងទាំងនេះ មានខ្លះបាននិងកំពុងគេចខ្លួន ក្រោយពីបង្កសម្មភាពរួ ដោយពួកគេទាំងពីរក្រុម មានមួយក្រុមរស់នៅក្នុងក្រុងក្រចេះ និងមួយក្រុមទៀតរស់នៅស្រុកចិត្របុរី។

ក្រោយឃាត់ខ្លួន ដកហូតសម្ភារ:បានមួយចំនួន ដែលពួកគេទុក សម្រាប់បង្កហិង្សាដាក់គ្នា៕

មតិយោបល់