ព័ត៌មានជាតិ

ឃាត់ខ្លួនបានហើយ! ជនសង្ស័យកាប់យុវជនម្នាក់របួសធ្ងន់ ក្នុងពិធីមង្គលការ

ព្រៃវែង: មានករណីមួយបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់សមត្ថកិច្ចនិងបងប្អូនដែលរួមពិធីមង្គលការមួយកន្លែង ក្រោយពីមានចាស់ទំនើងមួយក្រុមព្រួតគ្នាកាប់ទៅលើយុវជនម្នាក់ស្ទើរតែដាច់.ក។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៩និង៥០នាទីយប់ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ នៅក្នុងថ្ងៃចូលរោងពិធីមង្គលការ ភូមិអញ្ចាញ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។

ជនរងគ្រោះមានឈ្មោះ ចេន ភា ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុ ហើយត្រូវបានគេបញ្ជូនទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យបង្អែកខេត្ត។
ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ៕

មតិយោបល់