កណ្តាលៈ ថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ១និង០០នាទី រំលងអធ្រាត្រ ចំណុចលើស្ពានព្រែកតាមាក់ ភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ជនរងគ្រោះ ២ នាក់
១.ឈ្មោះ ថេត ដារ៉ា ហៅ រ៉េច ភេទ ប្រុស អាយុ ១៩ ឆ្នាំ ជន ជាតិខ្មែរ មុខរបរ កម្មករបើករថយន្ត មានទីលំនៅភូមិក្នុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (របួសក្បាលចេញខួរ)។
២.ឈ្មោះ សារ៉េត ជូឡេង ភេទប្រុសអាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិបឹងក្រចាប់ជើង ឃុំព្រែកតា មាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (របួសរលាត់ស្បែកលើដងខ្លួន)។
ចំណែកជនសង្ស័យមានគ្នា៦ នាក់ (មិនស្គាល់អត្តសញ្ញាណ)រត់គេចខ្លួនបាត់អស់
រីឯវត្ថុតាងចាប់យក៖ គ្មាន
តាមរឿងហេតុបានឲ្យដឹងថានៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ ម៉ោង១០និង០០ នាទី ឈ្មោះ ថេត ដារ៉ា រួមជាមួយឈ្មោះ ជា ដេវីត ឈ្មោះ សារ៉េត ជូឡេង ឈ្មោះ ស្រស់ ពិសិដ្ឋ ឈ្មោះ ជា អូន និងឈ្មោះ ហាក់ បានអង្គុយផឹកស៊ីនៅផ្ទះឈ្មោះ សួន វិច្ឆិកា នៅភូមិក្នុង ឃុំព្រែក តាមាក់។ លុះដល់ម៉ោង ១២និង៣០ នាទី ឈ្មោះ ថេត ដារ៉ា និងឈ្មោះ សារ៉េត ជូឡេង ជិះម៉ូតូជូនឈ្មោះ ជា ដេវីត ទៅផ្ទះឯភូមិលើ ឃុំព្រែកអញ្ចាញស្រុកមុខកំពូល ពេលជូនឈ្មោះ ជា ដេវីត ដល់ផ្ទះហើយ ឈ្មោះ ថេត ដារ៉ា និងឈ្មោះ សារ៉េត ជូឡេង ជិះត្រឡប់មកផ្ទះវិញ ដោយឈ្មោះ ថេត ដារ៉ា ជាអ្នកឌុប ពេលមកដល់ហ្គារ៉ាសាំងហួសផ្ទះឈ្មោះ ជា ដេវីត បានបន្តិច ស្រាប់តែមានក្រុមជនសង្ស័យ ០៦នាក់ ជិះម៉ូតូ០២ គ្រឿង ដេញតាមម៉ូតូជនរងគ្រោះ រហូតដល់ស្ពានព្រែកតាមាក់ ត្រើយខាងកើត ភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ក៏ត្រូវក្រុមជនសង្ស័យវាយជនរងគ្រោះឈ្មោះ ថេត ដារ៉ា ត្រូវចំក្បាល បណ្តាលឲ្យបែកចេញខួរ ចំណែកឈ្មោះ សារ៉េត ជូឡេង បានដួលរងរបួសរលាត់ ស្បែកលើដងខ្លួន ហើយក្រុមជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់។ ក្រោយមកឈ្មោះថេត ដារ៉ាត្រូវបានក្រុមគ្រួសារ បញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត្រភ្នំពេញ។ រហូតមកដល់ថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០១៩ម៉ោង ៨និង៣០នាទី ខាងមន្ទីរពេទ្យឲ្យជនរងគ្រោះត្រឡប់មកផ្ទះវិញ ដោយបញ្ជាក់ថា មិនអាចជួយសង្គ្រោះបានទេ ក្រុមគ្រួសារក៏ដឹកជនរងគ្រោះមកផ្ទះ ដល់ម៉ោង ១១និង០០ នាទី ថ្ងៃដដែល ជនរងគ្រោះបានដាច់ ខ្យល់ស្លាប់តែម្តង។ដល់ម៉ោង២និង០០ នាទី ថ្ងៃដដែល កម្លាំងជំនាញការិយាល័យបច្ចេកទេសខេត្ត បានធ្វើការពិនិត្យសពជនរងគ្រោះ ជាលទ្ធផល៖ ស្នាមរបួសផុងលលាដ៍ លើថ្ងាសផ្នែកខាងស្តាំប្រវែង២៤cm x៥cm ,ផុងលលាដ៍ក្បាលចេញខួរ ប៉ះទង្គិចនឹងវត្ថុរឹង, ស្នាមរបួសលើថ្ពាល់ខាងស្តាំប្រវែង ២,៥cm x០,៧cm ជម្រៅដល់ឆ្អឹង ក្រៅពីនេះមានស្នាមរបួសកកិតដោយការដួល ស្មាខាងស្តាំ ០១កន្លែង, ម្រាមជើងខាងស្តាំ ០១កន្លែង ជង្គង់ទាំងសងខាង ,ម្រាមមេជើងផ្នែកខាងស្តាំ ០១កន្លែង។
ករណីនេះកម្លាំងជំនាញខេត្ត ស្រុក កំពុងបន្តធ្វើការស្រាវជ្រាវ ដើម្បីឈានទៅកំណត់ រកមុខសញ្ញា ក្រុមជន សង្ស័យ ដោយរួមកិច្ចសហការជាមួយ អធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាលនិង មុខកំពូល៕
មតិយោបល់