ព័ត៌មានជាតិ

បើក​រថយន្ត​ធ្លាក់​ប្រឡាយ​ខ្លួនឯង បែរ​ជា​ទម្លាក់កំហុស​ទៅលើ​សត្វ​ឆ្កែ​

​បុរស​ពីរ​នាក់​ត្រូវបាន​ចោទប្រកាន់​ពី​បទ​ស្រវឹងស្រា​នៅតាម​ទីសាធារណៈ បន្ទាប់​ពី​រថយន្ត​របស់​ពួកគេ​ជាប់​នៅក្នុង​ប្រឡាយ​ទៅមុខ​លែងរួច​។ យោងតាម​ប្រភព​ព័ត៌មាន​បរទេស​នានា​បានឲ្យដឹងថា បុរស​ពី​នាក់​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​នៅ​ក្នុង​ក្លីនិក​មួយ​នៅក្នុង​តំបន់ Oklahoma សហរដ្ឋអាមេរិក បន្ទាប់​ពី​ទទួល​របាយការណ៍​មាន​រថយន្ត​មួយ​គ្រឿង​ជាប់​នៅក្នុង​ប្រឡាយ​។ បុរស​ទាំង​ពីរ​នាក់​នោះ​មានឈ្មោះ William McDonald មាន​អាយុ ៦៥ ឆ្នាំ និង Steven Schofield អាយុ ៤២ ឆ្នាំ​បាន​ប្រាប់​ប៉ូលិស​ថា អ្នក​ដែល​បើកបរ​រថយន្ត​ធ្លាក់​ចូល​ប្រឡាយ​គឺជា​សត្វ​ឆ្កែ​របស់​ពួកគេ​។ ទោះជា​យ៉ាងណា​ប៉ូលិស​នៅ​តែ​មិន​ជឿ ហើយ​ធ្វើការ​ចោទប្រកាន់​ពួកគេ​ពី​បទ​បំពុលបរិយាកាស​សាធារណៈ​៕
driving_dogs_thumb

មតិយោបល់