ព្រះសីហនុៈ សមត្ថកិច្ចបានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើត ដោយមានរថយន្តដឹកស៊ីទែនប្រេងឥន្ទនៈ របស់ក្រុមហ៊ុនសូគីមិច មួយគ្រឿង បានក្រឡាប់ផ្ងារជើងដោយខ្លួនឯង សំណាងល្អណាស់ គ្មាននរណាម្នាក់រងរបួសនោះទេ។
ហេតុការណ៍នេះកើតឡើងនៅម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៤៦-១៤៧ ភូមិគីរីវ័ន្ត ឃុំស្ទឹងឆាយ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។
សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយខ្លួនឯង ខណៈដែលរថយន្តដឹកស៊ីទែនប្រេងឥន្ទនៈ របស់ក្រុមហ៊ុនសូគីមិច មួយគ្រឿង ពណ៌ទឹកប្រាក់ លាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3B-7443 បើកពីខេត្តព្រះសីហនុ ឆ្ពោះទៅភ្នំពេញ លុះដល់ចំណុចកើតហេតុ ក៏ជ្រុលចង្កូតធ្លាក់ផ្លូវក្រឡាប់តែម្ដង តែសំណាងគ្មាននរណាម្នាក់រងរបួសនោះទេ៕
មតិយោបល់